ម្នាក់​នេះ​បាន​បាល់ សម្លឹង​រក​តែ Ronaldo ពេក នាំ​ឲ្យ United លែង​ចុះ​សម្រុង​គ្នា​ហើយ

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ចង្វាក់​លេង​របស់ Man Utd នៅ​រយៈ​ពេល​ចុងក្រោយ មើល​ទៅ​មិន​សូវ​ចុះ​សម្រុង​គ្នា​ល្អ​ទេ ជា​ពិសេស​ក្រោយ​មាន​ការ​ស៊ី​ខ្សែ​គ្នា​ពេក រវាង​កីឡាករ Cristiano Ronaldo និង Bruno Fernandes។

58fc8 16350008784931 1920

៣ ប្រកួត​ក្នុង​លីគ​លើក​ចុង​ក្រោយ United លេង​ចាញ់ Aston Villa និង Leicester City ហើយ​ស្មើ Everton ខណៈ​យប់​នេះ ត្រៀម​ប៉ះ Liverpool ជា​ប្រកួត​ដ៏​ធំ​នៅ Premier League។

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់ Agbonlahor និយាយ​ថា៖ "Ronaldo គេ​ពុំ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​រាល់​គ្នា​នោះ​ទេ បើ​តាម​ខ្ញុំ​មើល​ឃើញ ហើយ Man Utd នេះ​សោត​ក៏​មិន​អាច​ឈ្នះ​អ្វី​ទាំង​អស់​ជាមួយ Ronaldo ជា​ពិសេស​នឹង​មិន​ឈ្នះ​ទាំង Premier League ឬ Champions League"។

Football   Premier League   Manchester United, ManU V Aston Villa 25th September 2021   Premier League   Manchester Unit

លោក​បន្ត៖ "Ronaldo គាត់​ជា​កីឡាករ​អន់​បំផុត​កាល​ប៉ះ Leicester គាត់​លេង​អត់​រត់ អត់​ដាក់​សម្ពាធ អត់​មាន​ឥទ្ធិពល​អ្វី​ទេ ហើយ​គាត់​ចាំ​តែ​លើក​ដៃ ឲ្យ​គេ​កាត់​បាល់​ឲ្យ ដូច្នេះ​ហើយ​ពេល​ខ្លះ Rashford និង Greenwood ក៏​ពួក​គេ​គិត​ដែរ ថា​វា​ជា​ពេល​របស់​ពួក​គេ ទើប​ពួក​គេ​មិន​ប៉ះ ហើយ​ចង់​ធ្វើ​ជា​បុគ្គល​លេចធ្លោ​ក្នុង​ក្រុម"។

FCUQD0qXoAsS9Yy

លោក​បន្ត៖ "ដល់​ទៅ​មើល Bruno វិញ ឲ្យ​តែ​បាន​បាល់​នឹង​ជើង គឺ​សម្លឹង​រក​តែ Ronaldo ដូច្នេះ​ហើយ​របៀប​នេះ Bruno ដូច​កំពុង​បណ្តាល​ឲ្យ​ក្រុម​លែង​ចុះ​សម្រុង​គ្នា ពេល​ខ្លះ​វា​បែប​ហ្នឹង ការ​នាំ​យក​កីឡាករ​ល្អ​ត្រលប់​មក​វិញ វា​មិន​សុទ្ធ​តែ​អាច​ដំណើរការ​ក្លាយ​ជា​ផ្លែផ្កា​ទាំង​អស់​ទេ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក