កាដូ​ជូន​ខ្លួន​ឯង! Zlatan ចាយ​អស់​ប៉ុន្មាន ទិញ​រថយន្ត​ជំនាន់​ពិសេស​នៅ​ខួប ៤០ ​ឆ្នាំ?

នៅ​ថ្ងៃ​ទី ៣ ​តុលា ឆ្នាំ​ ២០២១ កន្លង​ទៅ គឺ​ជា​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​វ័យ ៤០ ឆ្នាំ​សម្រាប់​កីឡាករ​បាល់ទាត់​ក្លឹប AC Milan គឺ Zlatan Ibrahimovich។ សម្រាប់​ខួប​កំណើត​ឆ្នាំ​នេះ តើ​អ្នក​ដឹង​ទេ​ថា បុរស​សញ្ជាតិ​ស៊ុយអែត​មាន​អ្វី​ជូន​ខ្លួន​ឯង?

R916588_1296x729_16 9

16349700930885

បើ​តាម​ការ​បង្ហោះ​របស់ Zlatan ដោយ​សរសេរ​ពាក្យ​ថា៖ "អបអរ​ថ្ងៃ​កំណើត Zlatan" អម​នឹង​រូបភាព​នៃ​រថយន្ត​សេរ៊ី​ថ្មី​ គឺ Ferrari SF90 Spider ដែល​វា​មាន​តម្លៃ ៥០០ ០០០ អឺរ៉ូ ឬ​ជាង ៥៨០ ០០០ ដុល្លារ​អាមេរិក។ វា​ជា​ផលិតផល​របស់​ប្រទេស​អ៊ីតាលី​ផ្ទាល់​តែ​ម្តង ហើយ​នេះ​ជា​ជំនាន់​ពិសេស ដែល​ទើប​តែ​ចេញ​លក់​ថ្មីថ្មោង ក៏​ដូច​ជា​ម៉ូដែល Open-top plug-in hybrid របស់ Ferrari ដំបូង​ផង​ដែរ។

Zlatan Ibrahimovi Gifts Himself 500000 Ferrari Sf90 Stradale For His Birthday 170983_1

បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដោយ​កាល​ពី​ថ្ងៃ​ទី ៣ តុលា ឆ្នាំ ២០១៩ នៅ​គម្រប់​ខួប​អាយុ ៣៨ ឆ្នាំ ក៏ Zlatan ធ្លាប់​ទិញ​រថយន្ត​ជូន​ខ្លួន​ឯង​ដូច​គ្នា។ សារ​នោះ​គឺ​ម៉ាក Ferrari Monza SP2 តែ​វា​មាន​តម្លៃ​កប់​ពពក​ដល់​ទៅ​ជាង ២ លាន​ដុល្លារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក