Legend នៅ United ប្រាប់​ឲ្យ Ronaldo ឈប់​បន្ត​លេង​ចរិត​បែប​នេះ​ទៀត

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Man Utd គឺ​លោក Paul Ince បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កំពុង​តែ​បង្ហាញ​អត្តចរិត​មិន​ល្អ​ហើយ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ជា​ពិសេស​ក្រោយ​គេ​មិន​សូវ​រក​បាន​គ្រាប់​បាល់​ជាប់លាប់​ដូច​ប៉ុន្មាន​ប្រកួត​ដំបូង។

1810839 38214071 2560 1440

GettyImages 1337497866

Ince និយាយ​ថា Top Scorer នៅ Man Utd ម្នាក់​នេះ កំពុង​តែ​មាន​ចរិត​ដែល​ធ្វើ​ដូច​ខ្លួន​ឯង​ជា​អ្នក​គ្រប់គ្រង​ក្លឹប​ទាំង​មូល ធ្វើ​អ្វី​ដែល​លែង​ដឹង​មេ​ដឹង​កើយ ហើយ​លោក​ក៏​បាន​ណែនាំ​ទៅ​ Ole ជា​អ្នកចាត់ការ គួរ​បង្ហាញ​ភាព​រឹងមាំ និង​និយាយ​ទៅ​កាន់ CR7 ឲ្យ​បាន​ច្បាស់​អំពី​រឿង​ហ្នឹង​ផង​ដែរ។

បុរស​វ័យ ៥៤ ឆ្នាំ​ខាង​លើ​មាន​ប្រសាសន៍​ថា៖ "ពេល​យើង​ចុះ​ហត្ថលេខា​យក Ronaldo គឺ​យើង​អាច​ជួប​រឿង ២ មួយ​គឺ​សុបិន​ដ៏​ល្អ​បំផុត និង​ពីរ​គឺ​សុបិន​ដ៏​អាក្រក់​បំផុត​នៅ​រដូវ​កាល​ទាំង​មូល តាម​ពិត​ទៅ​ដើម​ឡើយ​ពេល ២-៣ ប្រកួត​ដំបូង​ដែល​គេ​រក​បាន​គ្រាប់​បាល់ គឺ​គេ​មិន​អី​ទេ លុះ​ក្រោយ​មក​គឺ​ផ្សេង"។

2838598 58536988 2560 1440

លោក​សង្កត់​ធ្ងន់៖ "Cristiano Ronaldo គឺ​នៅ​តែ​ជា Cristiano Ronaldo ជា​មនុស្ស​ដែល​តែងតែ​ចង់​ឈ្នះ លែង​ខ្វល់​ពី​អ្វី​ទាំង​អស់ ហើយ​សម្រាប់ Ole គួរ​តែ​ផ្ញើ​សារ​ឲ្យ​គេ​បាន​ដឹង​ផង ថា​គាត់​ជា​អ្នក​ចាត់ការ ជា​ចៅហ្វាយ ជា​អ្នក​សម្រេច​ចិត្ត​ ដូច្នេះ​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា Ronaldo ត្រលប់​មក​សារ​នេះ បាន​នឹង​កំពុង​លេង​ចរិត​ធ្វើ​ដូច​គេ​កំពុង​កាន់កាប់​ក្លឹប​តែ​ឯង​អ៊ីចឹង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក