មនុស្សដែលកើតឆ្នាំទាំង ៥ ខាងក្រោម ជីវិតរបស់ពួកគេនឹងមិនសូវលំបាកខ្លាំងនោះទេ ហើយត្រឹមឈានដល់ពាក់កណ្តាលអាយុស្រករ ២០ ក្រាស់ ៣០ ស្តើង គឺងាយនឹងទទួលបានជោគជ័យក្នុងជីវិត មានទ្រព្យជារបស់ខ្លួនឯងជាហូរហែ៖
អ្នកកើតឆ្នាំឆ្លូវ – គោ
ជាមនុស្សដែលមានចិត្តស្មោះត្រង់ ហើយក៏មានមិត្តភក្តិរាប់អានច្រើនដែរ។ ពួកគេរាប់អានមនុស្សមិនខ្វល់ពីឋានៈ លុយកាក់នោះទេ ហេតុនេះហើយទើបរមែងនាំឲ្យមានគេ គោរពអាណិតស្រលាញ់ច្រើន។
សម្រាប់មនុស្សកើតឆ្នាំឆ្លូវ រមែងជួបសំណាងច្រើនក្នុងជីវិត ជាពិសេសនៅវ័យកណ្តាល ពួកគេអាចជួបលាភធំ នាំឲ្យក្លាយជាអ្នកមាន ដោយមិនចាំយូរឡើយ។ បុគ្គលនេះ កាន់ទ្រព្យច្រើនក្នុងក្តី និងរមែងមានព្រះតាមថែរក្សាជាប់ជានិច្ច។
អ្នកកើតឆ្នាំមមែ - ពពែ
ធៀបទៅនឹងម្ចាស់ឆ្នាំដទៃទៀត អ្នកកើតឆ្នាំមមែ រមែងជាមនុស្សធម្មតា មិនសូវមានមុខមាត់ក្នុងសង្គមនោះទេ។ ទោះជាយ៉ាងណារាសីរបស់ម្ចាស់ឆ្នាំពពែ រមែងកើតឡើងដោយសារការខិតខំខ្លាំងរបស់ពួកគេពីដើមមក មិនមែនមកពីសំណាងទាំងដុលឡើយ។
សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដែលជួយឲ្យពួកគេឈានដល់ភាពជោគជ័យទាំងនៅវ័យកណ្តាលជីវិត ពោលគឺស្រករជិត ៣០ ឬ ៣០ ក្រាស់អាចស្គាល់ភាពមានបានហើយ។ សម្រាប់អ្នកបម្រើការងារវិញ គឺរមែងឃើញឡើងប្រាក់ខែជារឿយៗ ហើយលុយក្នុងកុងធនាគារគឺមិនចេះអស់ទេ។
អ្នកកើតឆ្នាំម្សាញ់ - ពស់
អ្នកដែលកើតឆ្នាំម្សាញ់ តែងតែជាមនុស្សស្ងប់ស្ងាត់ មិនសូវចេះនិយាយច្រើន ហើយតឹងតែងបន្តិចក្នុងការងារ រួចបញ្ហាចំពោះមុខ មិនចេះទុកចោលទេ ជារួមគឺដោះស្រាយដល់អស់ពីលទ្ធភាព។
ទោះជាយ៉ាងណា មនុស្សនេះមានទេពកោសល្យពីកំណើត ហើយឱកាសក្លាយជាអ្នកមានរបស់ពួកគេក៏ច្រើន ជាពិសេសនៅវ័យកណ្តាល អាចជួបមនុស្សល្អ ជួយជ្រោមជ្រែងឲ្យពួកគេមានបានឆាប់រហ័ស ហើយក៏មានកេរឈ្មោះ ទទួលបានភាពរុងរឿងជាបន្តបន្ទាប់ផងដែរ។
អ្នកកើតឆ្នាំរោង – នាគ
សម្រាប់អ្នកកើតឆ្នាំរោង គឺរមែងជាមនុស្សមានចិត្តឆេវឆាវ មិនងាយចាស់ឡើយ បើនិយាយពីគំនិត។ ហេតុដូច្នេះហើយ ទើបនាំឲ្យពួកគេបាត់បង់ឱកាសច្រើន។ ទោះជាយ៉ាងណា សំណាងម្ចាស់ឆ្នាំនាគនៅតែមាន មិនយូរមិនឆាប់ ក៏នឹងទទួលបានភាពរលូនក្នុងជីវិត ជាពិសេសនៅពេលពួកគេចូលដល់អាយុរាងចាស់ទុំបន្តិច។
ជាងនេះ ពួកគេក៏រមែងជាមនុស្សមានទេពកោសល្យ និងចរិតថ្លៃថ្នូរ ក៏តែងតែមើលឃើញចក្ខុវិស័យរយៈពេលយូរ និងប្លែកពីគេ ក្នុងការធ្វើអាជីវកម្ម និងជំនួញផ្សេងៗ។ ហេតុនេះទោះផ្តើមពីតូច ក៏ឆាប់បានកើតជាដុំមាសធំ ជួយឲ្យពួកគេទទួលបានជោគជ័យ យ៉ាងឆាប់រហ័ស។
អ្នកកើតឆ្នាំរកា - មាន់
ម្ចាស់ឆ្នាំមាន់ ជួបទុក្ខក្នុងជីវិតច្រើន ធៀបនឹងម្ចាស់ឆ្នាំដទៃ តែមនុស្សនេះ ខិតខំណាស់ មិនងាយបោះបង់ទេ។ ទោះជាយ៉ាងណា មកដល់វ័យកណ្តាល បើមនុស្សនេះ មានការប្រុងប្រយ័ត្នខ្ពស់ នោះគឺអាចឈោងយកឱកាសមាសបាន តែបើមិនសូវចេះទប់មាត់ក ឃើញអ្វីនិយាយហ្នឹង លឺអ្វីថាហ្នឹង មិនសូវមានការអត់ធ្មត់ គឺរាងពិបាកបន្តិច។
យ៉ាងណាមុខតំណែង ការកើនឡើងឋានៈតួនាទី នាំឲ្យកើនចំណូល ក៏នៅតែកើតមានជារឿយៗសម្រាប់ម្ចាស់ឆ្នាំរកា។ មនុស្សនេះស្រលាញ់កិត្តិយសណាស់ គេនិយាយអ្វីប៉ះពាល់មិនបានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក