សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសភួងមាល័យមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។
ភួងទី 1
អ្នកខ្លួនឯងជាមនុស្សពូកែសម្តី ពូកែចចារ តែមានអារម្មណ៍ធុញទ្រាន់ បាក់ទឹកចិត្ត នៅពេលខិតខំប្រឹងប្រែងជាមួយនឹងអ្វីមួយ ហើយវាមិនបានដូចចិត្ត អ្នកនឹងមានអារម្មណ៍ល្វើយ និងហត់នឿយខ្លាំង។
អ្នកចូលចិត្តនៅស្ងៀមស្ងាត់ តែជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង ហ៊ានស៊ីហ៊ានសង មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ចូលចិត្តភាពឯករាជ្យ និងមានចិត្តរឹងមាំ ។
ជាពិសេសអ្នកជាមនុស្សចូលចិត្តនិយាយត្រង់ មិនចេះវៀចវេរលើកជើងនរណាទេ ម្ល៉ោះហើយពេលខ្លះធ្វើឲ្យមនុស្សដែលមានចរិតស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ ។
ភួងទី 2
អ្នកជាប្រភេទមនុស្សដែលមិនចូលចិត្តអួតអាង សម្ញែងទ្រព្យឲ្យអ្នកដទៃឃើញទេ ថែមទាំងមិនចូលចិត្តអួតខ្លួនជាអ្នកចេះដឹងគ្រប់រឿងដែរ ។
សម្រាប់អ្នកដែលស្គាល់អ្នក គេនឹងដឹងចរិតអ្នកច្បាស់ថាអ្នកជាមនុស្សបែបណា អ្នកគឺជាមនុស្សដែលមានការទំនួលខុសត្រូវខ្ពស់ មានការតស៊ូ ជាមនុស្សដែលផ្តល់តម្លៃដល់មិត្តភ័ក្តិ តែជាមនុស្សឯកកោ ពូកែងរង៉ក់ ។
អ្នកជាមនុស្សដែលមានមិត្តច្រើន ប៉ុន្តែមិត្តដែលយល់ចិត្តមានតិចតួចក្នុងណាស់ ។
បើទោះអ្នកមានចរិតរឹងរូសបន្តិចមែន តែអ្នកក៏ចេះស្តាប់យោបល់អ្នកដទៃដែរ អ្នកមានការតាំងចិត្ត មានមហិច្ឆតាខ្ពស់ចង់មានចង់បាន តែមិនដើរចូលផ្លូវអសុចិចរិតទេ ។
ភួងទី 3
ជាធម្មតានៅពេលអ្នកនិយាយជាមួយនរណាម្នាក់ អ្នកតែងតែបន្ទាបខ្លួនវាធ្វើឱ្យជីវិតរបស់អ្នករីកចម្រើន តែងតែមានមនុស្សស្វាគមន៍អ្នកជានិច្ច តែអ្នកបែរជាមនុស្សម្នាក់យកតែចិត្តខ្លួនឯង ទន់នៅខាងក្រៅតែរឹងខាងក្នុង បើអ្នកឆ្លើយថាទេ កុំមកនិយាយដដែលៗទៀតឲ្យសោះ ។
ផ្នែកខាងក្រៅមើលទៅទន់ភ្លន់និងមានមន្តស្នេហ៍ តែនៅខាងក្នុងចិត្តគឺស្មុគស្មាញពិបាកយល់ ។
តែអ្នកជាមនុស្សពូកែច្នៃប្រឌិត ចូលចិត្តធ្វើអ្វីជាមួយការស្រមើលស្រមៃ និងអារម្មណ៍របស់អ្នក ជាពិសេសមិនចូលចិត្តឲ្យអ្នកបង្ខំទេ ។
រីឯចំណុចពិសេសរបស់អ្នកនោះគឺ អ្នកជាមនុស្សឆាប់យល់ដឹងលឿន និងពូកែដោះស្រាយរឿងគ្រប់យ៉ាងបានល្អ លើសពីនេះអ្នកមិនចង់បង្កើតសត្រូវទេ អ្នកគ្រាន់តែជាមនុស្សចូលចិត្តនិយាយត្រង់ មិនចូលចិត្តបញ្ចោរ ម្ល៉ោះហើយមនុស្សណាដែលស៊ីជោរមិនសូវចូលចិត្តអ្នកទេ ។
ភួងទី 4
មើលមួយភ្លែតទៅ អ្នកហាក់ដូចជាមនុស្សនិយាយច្រើន តែតាមពិតទៅអ្នកជាមនុស្សចូលចិត្តនៅម្នាក់ឯង ចូលចិត្តធ្វើអ្វីតែម្នាក់ឯងច្រើនជាង ព្រោះអ្នកគិតថាការធ្វើតែម្នាក់ឯងវាលឿន និងមានរបៀបរៀបរយជាង ។
សម្រាប់អ្នកអ្វីៗគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ មិនថាការរៀនសូត្រដើម្បីទទួលបានចំណេះដឹង
របស់របរប្រើប្រាស់ នឹងត្រូវរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ ឬសូម្បីការស្លៀកពាក់ រសនិយម និងអាកប្បកិរិយាក៏ត្រូវល្អឥតខ្ចោះ។
ប្រសិនបើអ្នកចាប់អារម្មណ៍លើអ្វីមួយ អ្នកនឹងត្រូវរៀនយក់ពីខ្លឹមសារនៃបញ្ហានោះឲ្យទាល់តែបាន ។
ចំពោះចំណុចពិសេសរបស់អ្នកគឺជាមនុស្សចេះបត់បែនតាមកាលៈទេសៈ មានភាពវៃឆ្លាតរហ័សទាន់ហេតុការណ៍ ។
ភួងទី 5
អ្នកគឺជាមនុស្សពូកែបត់បែន មិនថាចូលទៅក្នុងសង្គមថ្មី ឬបរិយាកាសបែបណា អ្នកនៅតែអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស។
លើសពីនេះអ្នកជាមនុស្សឆ្លាត ស្មោះត្រង់ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពទាក់ទាញបែបធម្មជាតិ ។
តែអ្នកក៏ជាមនុស្សចូលចិត្តផ្សងព្រេងស្វែងរកបទពិសោធន៍ថ្មីៗ ហើយចូលចិត្តរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនជាជាងអានសៀវភៅ ឬរឿងនិទាន ។
ថែមជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តឲ្យអ្នកណាបញ្ជា ចង់ធ្វើអ្វីដោយខ្លួនឯង បើចង់ឈប់គឺឈប់តែម្តង មិនខ្ចីប្រាប់នរណា ៕
ប្រភព៖ Knongsrok