ស្បែកគ្រើមគឺជាការបង្ហាញជាក់ស្តែងបំផុតមួយនៃស្បែកដែលមានវ័យចំណាស់ ស្បែកអាចយារធ្លាក់ ជ្រួញ។ ប្រសិនបើអ្នកកំពុងជួបបញ្ហាជាមួយនឹងស្បែកដែលគ្រើម ខាងក្រោមនេះជាដំបូន្មានដ៏រឹងមាំមួយចំនួនពីគ្រូពេទ្យជំនាញខាងសើស្បែកសម្រាប់ការកែលម្អបានយ៉ាងឆាប់រហ័ស។
1. ប្រើផលិតផល SPF 30 ដើម្បីការពារស្បែក
លាបឡេការពារកំដៅថ្ងៃជានិច្ច មិនថាអាកាសធាតុបែបណានោះទេ ព្រោះវាមិនត្រឹមតែជួយការពារ ស្នាមអុចខ្មៅ មហារីកដោយសារព្រះអាទិត្យ និងស្នាមជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យផងដែរ។ អ្នកគួរតែប្រើឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF 30 យ៉ាងតិចដើម្បីការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យតាំងពីដំបូង។
2. បំពេញជាតិសំណើមដល់ស្បែកជាមួយនឹងអាស៊ីត hyaluronic (HA)
ស្បែកស្ងួតគឺជាគ្រោះមហន្តរាយខ្លាំងណាស់ ដូច្នេះអ្នកគួរតែស្វែងរកគ្រឿងផ្សំណាដែលជួយរក្សាសំណើមធម្មជាតិដល់រាងកាយ។ អ្នកត្រូវដឹងថា អាស៊ីត Hyaluronic តែងតែជាសារធាតុផ្ដល់សំណើមដល់កំពូល។ ប្រសិនបើស្បែករបស់អ្នកខ្វះភាពស្រទន់ ឬស្រអាប់ អាស៊ីត hyaluronic ក៏អាចជួយក្នុងការស្តារឡើងវិញផងដែរ។
3. បង្កើនសមត្ថភាពការពារស្បែកទ្វេដងជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាកម្រិតការពារទីពីរបន្ទាប់ពីឡេការពារកម្តៅថ្ងៃ ដែលស្បែករបស់អ្នកត្រូវការការពារភ្នាក់ងារបង្កគ្រោះថ្នាក់។ ប្រភេទដែលពេញនិយមបំផុតគឺ វីតាមីន C ដែលមានសមត្ថភាពព្យាបាលមុន ព្យាបាលស្នាមអុចខ្មៅ ធ្វើអោយស្បែកតឹងណែន។ នៅពេលដែលស្បែកជិតឈានចូលអាយុ 30 ឆ្នាំ វាត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់ស្បែកយ៉ាងខ្លាំង។
4. ប្រើ Niacinamide បន្ថែមទៀតដើម្បីជំរុញការលូតលាស់កោសិកាស្បែក
Niacinamide គឺជាសារធាតុម្យ៉ាងដែលជំរុញការរំលាយអាហារកោសិកាធំ បង្រួមរន្ធញើស ធ្វើឱ្យផ្ទៃស្បែករលោង បង្កើនភាពស៊ាំនៃស្បែក ជួយការពារ និងកែលម្អការខូចខាតស្បែក។
ប្រភព៖ បរទេស