ក្នុងនាមជាភរិយាម្នាក់តែងតែចង់បានសេសក្ដីស្រឡាញ់ពេញលេញពីស្វាមី ការផ្ដល់តម្លៃ យកចិត្តទុកដាក់ ជាពិសេសនៅក្នុងគ្រាដ៏លំបាកណាមួយ ស្រ្តីនឹងចង់បានពាក្យលួងលោមលើកទឹកចិត្តយ៉ាងធំ ព្រោះវាក៏ជាផ្នែកនៃថាមពលមួយប្រភេទអាចជំរុញឲ្យកាន់តែរីកចម្រើនក្នុងគ្រួសារ។ ហេតុដូចនេះ ដើម្បីទទួលបានការស្រឡាញ់និងការគោរពអស់ពីដួងចិត្តរបស់ស្វាមី ភរិយាគួរធ្វើតាមគោលការណ៍ដូចខាងក្រោមនេះ៖
ស្ត្រីចេះបណ្តុះនិងធ្វើខ្លួនឱ្យបានគ្រប់លក្ខណ៍
មនុស្សស្រីជាច្រើនគិតថា មនុស្សប្រុសចូលចិត្តលួងលោមតែស្រីស្អាតតែប៉ុណ្ណោះ ព្រោះភាពស្រស់ស្អាតគឺជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍សុខស្រួល រីករាយ និងជំរុញការបំផុសគំនិត បន្ថែមទៀត។ នេះក៏ជាការពិតដែរ ប៉ុន្តែមិនប្រាកដថាគ្រប់គ្រាន់ទេ បើអ្នកមានតែសម្រស់ អ្នកនឹងត្រូវ "រលាយ" នៅថ្ងៃណាមួយ។ ប៉ុន្តែ ស្ត្រីដែលមានប្រាជ្ញានឹងដឹងពីរបៀបថែរក្សារូបរាងរបស់នាង លើកកម្ពស់ចំណេះដឹង ខ្លឹមសារ និងការគិតទាំងអស់។
ចាយដោយប្រាជ្ញា ចាយលុយដោយហេតុផល
ទោះអ្នករៀបការជាមួយប្តីអ្នកមានក៏មិនមានន័យថា អ្នកអាចចំណាយបានស្រួលតាមអំពើចិត្តដែរ ព្រោះបុរសអាចនឹងយកចិត្តទុកដាក់ វាយតម្លៃលើអ្នកនៅក្នុងចិត្ត។ ដូច្នេះក្នុងនាមជាស្រ្តីមេផ្ទះ របស់ដែលអ្នកទិញគួរតែសមហេតុផល មានប្រយោជន៍សម្រាប់បម្រើជីវិតកាន់តែប្រសើរ ឬពិសេសជាងនេះទៅទៀត របស់ដែលទិញមានប្រសិទ្ធភាពក្នុងរយៈពេលយូរ មានដូចជា ចង្ក្រានបាយ ទឹកលាងចានជាដើម។ ទាំងអស់នេះនឹងអាចធ្វើឲ្យប្តីរបស់នាងប្រាកដជាសប្បាយចិត្តជាខ្លាំង។
ស្រ្តីដែលមានដែនកំណត់
ក្នុងនាមជាស្ត្រីដែលមានប្រាជ្ញា នាងគួរតែចេះកំណត់ច្បាប់ផ្ទាល់ខ្លួនសម្រាប់ដៃគូរបស់នាង ក៏ដូចជាឱ្យបុរសដឹងពីរបៀបរឹងមាំគ្រប់គ្រាន់ មិនទន់ខ្សោយ៕
ប្រភព៖ បរទេស