ក្រុមជម្រើសជាតិកម្ពុជាយើងដែលបានយកឈ្នះលើក្រុមជម្រើសជាតិហុងកុងដោយលទ្ធផល 4-2 ក្នុងការប្រកួត AFC U23 Asian Cup Qualifiers នៅប្រទេសជប៉ុន។
៤គ្រាប់របស់កម្ពុជារកបានដោយកីឡាករ សៀង ចន្ធា២គ្រាប់នាទី៤៣ និង នាទី៥៣(Assist លឹម ពិសុទ្ធ និងញាណ សូស៊ីដាន់) ស៊ិន កក្កដា នៅនាទី៥៧(Assist សៀង ចន្ធា) និងគ្រាប់ទី៤រកបាននៅនាទី៦១ ដោយកីឡាករមិន រតនៈ ក្រោយទទួលបានពី ញាណ សូស៊ីដាន់។
កីឡាករលេខ១០ ហុងកុង វាយបកបាន២គ្រាប់វិញ មួយគ្រាប់ដោយប្រើក្បាល និងមួយគ្រាប់ទៀតជាបាល់ពិន័យ១១ម៉ែត្រ(Panalty)។ ការប្រកួតក្រោយកម្ពុជាត្រូវជួប U23 ម្ចាស់ផ្ទះជប៉ុន។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក