Salah ឬ Cristiano? ស្រាប់​តែ​អ្នកចាត់ការ Ole ឆ្លើយ​បែប​នេះ​ភ្លែត

នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់​ ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ដី Man Utd ដែល​ជា​ជំនួប​សង្រ្គាម​ក្រហម នៅ Super Sunday ហើយ​ក៏​ជា​ការ​ប៉ះ​គ្នា​រវាង​តារា​ឆ្នើម​ទាំង​ពីរ Cristiano Ronaldo និង Mohamed Salah។

1634914345_TALKSPORT MAN UTD V LIVERPOOL 850x560

ឈ្មោះ​អ្នក​ទាំង​ពីរ មួយ​រយៈ​ក្រោយ​មាន​ការ​លើក​មក​ជជែក​ច្រើន ដោយ​ប្រៀប​ធៀប​ថា​នរណា​ល្អ​បំផុត បន្ទាប់​ពី​កីឡាករ​អេហ្សីប​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ និង​រក​បាន​គ្រាប់​បាល់​នៅ ៩ ប្រកួត​ជាប់ៗ​គ្នា។

កន្លង​ទៅ​អ្នក​សារព័ត៌មាន​បាន​សួរនាំ​សំណួរ​ដូច​គេ​ដូច​ឯង​មួយ តើ Salah និង Cristiano មួយ​ណា​ល្អ​ជាង? Ole ជា​អ្នកចាត់ការ United ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ៖ "ខ្ញុំ​តែងតែ​យក Cristiano ហើយ មិន​ថា​ស្ថិត​ក្នុង​ការ​ប្រកួត​បែប​ណា​ក៏​ដោយ ខណៈ​ដែល Salah ស្ថិតិ​គ្រាប់​បាល់​របស់​គេ​ក៏​ល្អ​ដែរ ខ្ញុំ​ទទួល​ស្គាល់​ថា​គេ​លេង​ល្អ​ពេល​នេះ"។

TALKSPORT Ronaldo Salah Month

Solskjaer Leicester Man Utd

យ៉ាង​ណា​លោក​បន្ថែម​ថា៖ "យើង​ដឹង​ច្បាស់ ថា​យើង​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ល្អ​ទល់ Salah ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​នៃ​ប្រយុទ្ធ​ទាំង​ ៣ របស់ Liverpool ដែរ ដូច្នេះ​រយៈ​ពេល ៩៥ នាទី​យើង​ត្រូវ​តែ​ព្យាយាម​ទប់​កុំ​ឲ្យ​កើត​មាន​គ្រាប់​បាល់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក