ទំនាក់ទំនងស្នេហារវាងកីឡាករក្លឹប PSG គឺ Mauro Icardi និងភ្នាក់ងារ ក៏ដូចជាភរិយា Wanda Nara បានផ្ទុះភាពរកាំរកូសខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីបែកធ្លាយសារដែល Icardi លួចទាក់ទងនារីខាងក្រៅ ហើយថែមទាំងបបួលគ្នាឡើងគ្រែដោយស្ងាត់ៗទៀតផង។
តែយ៉ាងណាគ្រប់យ៉ាងហាក់ត្រូវបានដោះស្រាយ និងត្រលប់មកភាពល្អប្រសើរវិញហើយ ខណៈដែលសារនេះ Icardi ក៏បានច្បាស់លាស់ជាមួយគូស្នេហ៍របស់ខ្លួន និងដាក់លក្ខខណ្ឌទៅវិញប៉ុន្មានចំណុចផងដែរ។ តាមពិតទៅ Icardi ក៏មានការហួងហែងទៅលើ Wanda ខ្លាំងដូចគ្នា ដោយមានការប្រច័ណ្ឌបារម្ភខ្លាចមានអ្នកផ្សេងមកលួចទាក់ទងភរិយាខ្លួន។
មុនត្រលប់មកចូលទីលានដូចមុនវិញ Icardi បានទាមទារ ៣ ចំណុចធំៗពី Wanda ដូចខាងក្រោម៖
១) សុំឲ្យនាងបង្ហោះរូបភាពជុំគ្រួសារមួយសន្លឹកចុងក្រោយ មុនធ្វើការលុបគណនី Instagram លែងប្រើប្រាស់ដូចគ្នាចាប់ពីពេលខាងមុខតទៅ
២) សុំឲ្យ Wanda លែងបម្រើការងារផ្សេង មិនថាតែជា Influencer ឬតារាម៉ូដែល ក្រៅពីធ្វើជាភ្នាក់ងាររត់ការឲ្យខ្លួនតែមួយមុខគត់
៣) លែងឲ្យ Wanda ធ្វើដំណើរទៅណាមកណា តាមរយៈយន្តហោះឯកជនតែឯងទៀតហើយ លុះត្រាតែមាន Icardi ទៅជាមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក