Pique ព្រមាន Barcelona ឲ្យ​ប្រយ័ត្ន​កីឡាករ Real ម្នាក់​នេះ ព្រោះ​ញាក់​បាល់​រហ័ស​ណាស់

នៅ​វេលា​ម៉ោង ០៩:១៥ នាទី​យប់ ថ្ងៃ​អាទិត្យ​ស្អែក​នេះ នឹង​មាន​ជំនួប​ពិសេស​មួយ​នៅ La Liga គឺ El Clasico ជា​ការ​ជួប​គ្នា​រវាង Barcelona និង Real Madrid នៅ​ឯ​កីឡដ្ឋាន Camp Nou។ ជឿ​ថា​អ្នក​គាំទ្រ​ក៏​ពិត​ជា​នឹង​កំពុង​ទន្ទឹង​រង់ចាំ​អុត​មើល​ថា តើ​បន្ទាប់​ពី​លែង​មាន Messi-Ronaldo ទៅ តើ​ប្រកួត​ពេល​ខាង​មុខ នឹង​ជក់ចិត្ត​ដែរ​ឬ​យ៉ាង​ណា?

Https___everythingbarca.com_wp Content_uploads_getty Images_2018_08_1282045269 850x560

16302382311487

យើង​មក​មើល​ការ​យល់​ឃើញ​មុន​ឈាន​ដល់​ការ​ប្រកួត ពី​ខ្សែ​ការពារ Gerard Pique របស់​ក្លឹប Barcelona បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ Vinicius Junior របស់​ក្លឹប Real Madrid ជា​កីឡាករ​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត ព្រោះ​គេ​រហ័ស និង​ពូកែ​ញាក់​បាល់។

កីឡាករ​អេស្ប៉ាញ​បាន​លើក​ឡើង​ នូវ​ការ​ប្រៀបធៀប​រវាង​យុវជន Fati និង Vinicius ដូច្នេះ​ថា៖ "Vinicius គេ​លឿន ដូច​ជា​ផ្លេកបន្ទោរ ហើយ​គេ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ជាក់លាក់​មួយ​រូប រី​ឯ Ansu គេ​រក​បាន​គ្រាប់​បាល់​ច្រើន គេ​អាច​លេង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ចំ​តួ"។

1634703930_Vinicius Junior Compares Ronaldo To Phenomeno In The Newspapers After

លោក​បន្ត៖ "ខ្ញុំ​អាច​និយាយ​បាន​ថា Ansu ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង ខណៈ​ដែល Vinicius គេ​រហ័ស​ជាង ហើយ​ការ​បណ្តើរ​បាល់​មួយ​ទល់​មួយ​គឺ​ល្អ​ជាង និយាយ​ទៅ​គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ពេល​នេះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក