Liverpool ត្រៀម​ចាំ​ត្រង​យក​កូន​ក្រុម City មួយ​រូប ដែល​អេះអុញ​ចង់​ចែក​ផ្លូវ

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​មេឃ​ខៀវ Man City បន្ទាប់​ពី​ប្រកាស​អំពី​ការ​ចង់​ចែក​ផ្លូវ។

Thumb_128267_default_news_size_5

នោះ​គឺ​កីឡាករ Raheem Sterling ដែល​និយាយ​ថា ខ្លួន​ចង់​បាន​ពេលវេលា​លេង​ជាប់លាប់​នៅ City មិន​ដូច្នោះ​ទេ គេ​នឹង​ទៅ​រក​កន្លែង​ថ្មី ដែល​អាច​លេង​បាន​ច្រើន​ជាង​នេះ​ហើយ។ ជា​ការ​ឆ្លើយតប​មក​វិញ Pep Guardiola ក៏​មិន​ហ៊ាន​ធានា​ដែរ ហើយ​ថា មាន​តែ​បណ្តោយ​ទៅ​តាម​ហ្នឹង។ ក្លឹប​មេឃ​ខៀវ ក៏​បាន​ដាក់​តម្លៃ​ខ្លួន Sterling មក​ហើយ​ដែរ គឺ​យ៉ាង​ហោច​ណាស់ ៦៨ លាន​ផោន។

3231829 66153848 2560 1440

មាន​ក្លឹប​ធំ​ដូច​ជា Barcelona ជា​ដើម ចាប់​អារម្មណ៍​លើ​ឱកាស​សារ​នេះ ព្រោះ​ចង់​បាន គេ​មក​រួម​ជើង​ជាមួយ Aguero តែ​យ៉ាង​ណា​តាម​សារព័ត៌មាន Bild ក៏​ចុះ​ផ្សាយ​ថា Liverpool ជា​ក្លឹប​រួម​លីគ​ក៏​ចង់​បាន​ដូច​គ្នា ហើយ​នេះ​ជា​អតីត​ក្លឹប​ចាស់​របស់ Sterling ផ្ទាល់​តែ​ម្តង។

_methode_times_prod_web_bin_4e889db4 2d25 11ec A1c0 649c1183346f

កីឡាករ​អង់គ្លេស​បាន​ផ្ទេរ​ចេញ​ពី Anfield ទៅ Etihad នៅ​ខែ​កក្កដា ឆ្នាំ ២០១៥ ខណៈ​សុពលភាព​កុងត្រា​បច្ចុប្បន្ន​សល់​ដល់​ឆ្នាំ ២០២៣។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល តើ Sterling អាច​ជា​សម្រេច​ចិត្ត​ត្រលប់​មក​ក្លឹប​ចាស់ ជា​ក្លឹប​គូ​ប្រជែង​របស់ City ដែរ​ឬ​យ៉ាង​ណា? គ្រា​លេង​ឲ្យ​ហង្ស គេ​បង្ហាញ​ខ្លួន​សរុប ១២៩ ប្រកួត រក​បាន ២៣​គ្រាប់​និង Assist ២៥ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក