នារីអាយុ១៨ឆ្នាំម្នាក់មានជំងឺមហារីកក្រពះ ព្រោះតែបរិភោគពងមាន់១គ្រាប់ជារៀងរាល់ថ្ងៃ

នារីវ័យក្មេងម្នាក់បានគេងនៅលើគ្រែមន្ទីរពេទ្យយ៉ាងទន់ខ្សោយ ម្តាយនាងអង្គុយទ្រហោយំនៅក្បែរនោះ ហើយនិយាយថា “មកពីខ្ញុំមិនល្អ គឺខ្ញុំជាអ្នកធ្វើបាបនាង”

នារីវ័យក្មេងម្នាក់ ឆ្នាំនេះមានអាយុ១៨ឆ្នាំ បច្ចុប្បន្ននាងគឺជាសិស្សវិទ្យាល័យ ដោយសារតែជិតប្រលង ក៏បណ្តាលឱ្យនាងមើលមេរៀនដល់យប់ជ្រៅជារៀងរាល់យប់។

ថ្មីៗនេះ នាងតែងចាប់អារម្មណ៍សុខភាពរបស់នាងកាន់តែខ្សោយទៅៗ ហើយនាងឧស្សហ៍រាកខុសប្រក្រតី ដោយសារតែសម្ពាធពីការសិក្សាខ្លាំងពេក នាងមិនបានយករឿងនេះប្រាប់ដល់ម្តាយនាងទេ។

6

មួយរយៈក្រោយមក ទម្ងន់របស់នាងបានស្រកចុះពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែឈឺពោះដោយមិនដឹងមូលហេតុ ក្រោយពីម្តាយដឹងហើយ ក៏ចង់នាំនាងទៅមន្ទីរពេទ្យ។

តែនាងបែរជានិយាយថា “ខ្ញុំមិនអីទេម៉ាក់ ប្រហែលជាខ្ញុំញុំារបស់ខុស ខ្ញុំនៅមានកិច្ចការផ្ទះធ្វើមិនទាន់រួចទេ ខ្ញុំមិនទៅមន្ទីរពេទ្យទេ។”

ប៉ុន្មានថ្ងៃក្រោយមក ពេលដែលហូបបាយ ពោះរបស់នាងស្រាប់តែហើម និងឈឺយ៉ាងខ្លាំង រហូតដល់ដួលសន្លប់នៅលើដីតែម្តង ម្តាយរបស់នាងក៏ស្លន់ស្លោរខលហៅឡានពេទ្យដើម្បីបញ្ចូននាងទៅមន្ទីរពេទ្យ។

7

បន្ទាប់ពីបានពិនិត្យរួចរាល់ហើយនោះ ផ្នែកពោះរបស់នាងមានអាការៈហើមយ៉ាងខ្លាំង លទ្ធផលឃើញថានាងមានជំងឺមហារីកក្រពះ ស្តាប់ឮបែបនេះ គ្រួសាររបស់ទ្រហោយំយ៉ាងខ្លាំង។

គ្រូពេទ្យបាននិយាយថា "ការឧស្សាហ៍ហូបពងមាត់ដែលយកសម្បកមកលាងទឹកស្អាត ទោះជាក្រពះដែលក៏ទប់មិនជាប់ដែរ"

តាមពិតទៅ ម្តាយនាងដើម្បីតែបំប៉ន់ដល់នាង ជារៀងរាល់ថ្ងៃគាត់តែងស្ងោរពងមាន់១គ្រាប់ឱ្យនាងញុំារាល់ព្រឹក ដោយខ្លាចជាប់មេរោគ ពេលដែលគាត់ទិញពងមាន់មកពីផ្សាររួច គាត់តែងតែយកមកលាងយ៉ាងស្អាត រួចយកទៅក្លាស្សេ ព្រោះគាត់យល់ថាសម្បកស៊ុតអាចមានមេរោគជាប់ខាងក្រៅនោះ មិនអាចយកមកទុកទាំងបែបនេះបានទេ។

Picture1

តែគាត់បែរជាមិនដឹងថា ពងមាន់គឺរចនាសម្ព័ន្ធឆ្អឹងដែលមានជាលិកាតភ្ជាប់ដោយមិនអាចមើលនឹងភ្នែកទទេរឃើញបាន វាមានលក្ខណៈដូចជាស្រទាប់ស្តើងនៅផ្នែកខាងលើ ដែលនេះដើម្បីការពារស៊ុតកុំឱ្យមានការជ្រៀតចូលរបស់មេរោគ។

បើយើងយកស៊ុតមកលាងជម្រះឱ្យស្អាតនោះ មេរោគក្នុងបរិមាណដ៏ច្រើននឹងជ្រៀតចូលទៅផ្ទៃខាង ដែលនេះនឹងបង្កើតទៅជាជំងឺមហារីកហៅថា អាហ្វ្លាតូស៊ីន (Aflatoxins គឺជាសារធាតុពុលខ្លាំងនិងសារធាតុបង្កមហារីក)។

ការទទួលទានរបស់ដែលខូច ឬមានមេរោគទុំនៅញឹកញាប់ នឹងធ្វើឱ្យកាត់បន្ថយភាពស៊ាំរបស់រាងកាយ ខូចសរីរាង្គក្រពះ និងបណ្តាលឱ្យដំបៅក្រពះ មហារីកក្រពះ និងជំងឺផ្សេងៗទៀត៕

អត្ថបទ ៖ ក្នុងស្រុក