ប្រយ័ត្នស្ដាយក្រោយ! នេះជាគ្រោះថ្នាក់ដែលទទួលបាន បន្ទាប់ពីប្រើប្រេងឆាម្ដងហើយម្ដងទៀត

ដើម្បីសន្សំប្រាក់ គ្រួសារជាច្រើនតែងតែប្រើប្រេងឆាដែលប្រើរួចឡើងវិញ ដើម្បីចៀន ឆា ផ្សេងៗជាច្រើនទៀត ដោយមិនបានដឹងថា ការធ្វើបែបនេះ​គឺ​មិន​ល្អ​ខ្លាំង​ណាស់។ ដូចនេះ ចូរស្វែងយល់ភ្លាមៗពីជំងឺដែលមនុស្សងាយកើតនៅពេលប្រើប្រេងឆាដដែល។

ហានិភ័យនៃជំងឺមហារីក

ប្រេងឆា ខ្លាញ់ ពេលចៀននៅសីតុណ្ហភាពខ្ពស់ នឹងកើតមានប្រតិកម្មគីមី ផលិតសារធាតុ aldehydes ភ្នាក់ងារអុកស៊ីតកម្ម ដែលសុទ្ធតែជាសារធាតុគ្រោះថ្នាក់ដល់សុខភាព។ ប្រសិនបើអ្នកបន្តប្រើវាបន្តិចម្តងៗ សីតុណ្ហភាពកាន់តែខ្ពស់ សារធាតុទាំងនេះនឹងបន្តផ្លាស់ប្តូរ បង្កើតសារធាតុពុលកាន់តែច្រើន។ ការ​ទទួលទាន​សារធាតុ​ពុល​ក្នុង​ប្រេង និង​ខ្លាញ់​នេះ​ក្នុង​រយៈពេល​យូរ​អាច​បណ្តាល​ឱ្យ​កើត​មហារីក ។

14

ការកើនឡើងកូលេស្តេរ៉ុល LDL

អាហារដែលចម្អិនជាមួយប្រេងប្រើម្តងហើយម្តងទៀតអាចបង្កើនកម្រិត LDL (កូលេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន)។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុល LDL អាចបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងឈឺទ្រូង។ ហេតុនេះ ត្រូវជៀសវាងការប្រើប្រេងចម្អិនអាហារឡើងវិញ ដើម្បីជៀសវាងបញ្ហាទាក់ទងនឹងកូលេស្តេរ៉ុល។

ក្រពះបញ្ចេញជាតិអាស៊ីតកាន់តែច្រើន

ការប្រើប្រេងឆាម្តងហើយម្តងទៀតអាចបណ្តាលឱ្យមានអារម្មណ៍ក្ដៅក្រពះនិងបំពង់ក កើនឡើងនៃការបញ្ចេញអាស៊ីតក្រពះ។ ជាចាំបាច់ អ្នកគួរចៀសវាងទទួលទានអាហារសម្រន់តាមចិញ្ចើមផ្លូវនិងអាហារចៀនអាហាររហ័ស ដើម្បីជួយកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ។

15

ការ​ពុល​អាហារ

នៅពេលដែលប្រេងដែលប្រើរួចមិនត្រូវបានត្រង និងរក្សាទុកឱ្យបានត្រឹមត្រូវ ភាគល្អិតអាហារដែលបន្សល់ទុកក្នុងប្រេងនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់នៃបាក់តេរី បណ្តាលឱ្យពុលអាហារ ថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ប្រភព៖ បរទេស