ដើម្បីធ្វើឲ្យប្តីអាចសម្រេចជោគជ័យធំៗក្នុងជីវិត ប្រពន្ធមិនត្រូវសម្ដែងចេញនូវចរិតអាក្រក់ ៤ យ៉ាងនេះទេ

ប្រពន្ធកាន់តែចរិតសុភាពរាបសារ ប្តីកាន់តែជោគជ័យ។ ភរិយា​ដែល​គោរព​ស្វាមី​អស់​ពី​ចិត្ត បណ្ដុះ​គុណធម៌ និង​សេចក្ដី​ថ្លៃថ្នូរ នឹងក្លាយ​ជា​គោល​ដៅ​ដ៏​ទន់ភ្លន់​បំផុត​សម្រាប់​ស្វាមី ដើម្បីសម្រេចការងារធំៗក្នុងជីវិតគ្រួសារ។

ឪពុកម្តាយរបស់ខ្ញុំ ពួកគេមិនមានអ្វីទាក់ទងនឹងអ្នកទេ

ក្រោយពេលរៀបការ ស្ត្រីម្នាក់នឹងក្លាយជាសមាជិកគ្រួសារ កូនប្រសាស្រី និងម្តាយរបស់កូនៗ។ ប្រសិនបើស្ត្រីចង់មានគ្រួសារដែលមានភាពសុខដុមរមនា ដំបូងត្រូវតែរៀនពីការគោរពគ្នា ការ​មើល​ថែ​ឪពុក​ម្ដាយ​ប្ដី​ឲ្យ​បាន​ច្រើន។ ដូច្នេះ​ ពេល​និយាយ​ជាមួយ​ប្ដី​អ្នក​កុំ​និយាយ​ថា​៖ «​នេះ​ជា​ឪពុក​ម្ដាយ​របស់​អ្នក​» លឺដូចនេះ ច្បាស់​ជា​ធ្វើ​ឱ្យ​គាត់​ឈឺចាប់​ជា​មិន​ខាន​ ហើយមានអារម្មណ៍គិតថា ប្រពន្ធអាត្មានិយម តូចចិត្តជំនួសឪពុកម្តាយ ដែលប្រពន្ធបានខ្វះការគោរព។

11

ដោយសារតែអ្នកជាបុរស អ្នកត្រូវតែទទួលខុសត្រូវទាំងអស់

នៅពេលដែលប្តីក្លាយជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារ ពេលខ្លះក៏មានទុក្ខលំបាកផ្ទាល់ខ្លួន ហើយក៏កម្រនិយាយជាមួយអ្នកដទៃណាស់។ បុរសគោរពខ្លួនឯងខ្លាំងណាស់ ដូច្នេះក្នុងអាពាហ៍ពិពាហ៍ពួកគេតែងតែរំពឹងថា ប្រពន្ធនឹងអាណិតគោរពប្តី។ ប៉ុន្តែ បើ​ប្រពន្ធ​ជេរ​ស្តី​បន្ទោស​​គ្រប់​ពេល នោះ​នឹង​ធ្វើ​ឱ្យ​ប្តី​ឈឺ​ចាប់ជាក់ជាមិនខាន។

ខ្ញុំមិនត្រូវការការយកចិត្តទុកដាក់របស់អ្នកទេ

ក្នុង​នាម​ជា​មនុស្ស​ស្រី គ្មាន​អ្នក​ណា​ដែល​មិន​ចង់​បាន​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ពី​ស្វាមី​ឡើយ។ ប៉ុន្តែ​ពេល​មាន​ជម្លោះ​ប្រពន្ធ​បង្ហាញ​ខ្លួន​ជា​ខ្លាំង​មិន​អើពើ​នឹង​ប្តី ហើយតែងនិយាយដោយកំហឹងថា "ទៅចុះ ខ្ញុំមិនត្រូវការអ្នកខ្វល់ពីខ្ញុំទេ ចូរនៅឱ្យឆ្ងាយពីខ្ញុំ ហើយទុកឱ្យខ្ញុំនៅម្នាក់ឯង" ។

Nguoi Dan Ong Thanh Dat2 2018 05 30 11 01

កុំ​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​ប្តី​ទៅ​អ្នក​ដទៃ

គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ក្នុង​ជីវិត​នេះ​ទេ។ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ក៏ដូចគ្នា មិន​គួរ​ឲ្យ​ប្ដី​ប្រពន្ធ​ប្រាប់​​ពី​ចំណុច​ខ្វះខាត​ដល់​អ្នក​ក្រៅ​ឡើយ។ បើ​អ្នក​ជា​មនុស្ស​ស្រី រឿង​គ្រួសារ​គួរ​ទុក​ជា​រឿង​ឯកជន ហើយ​មិន​គួរ​យក​ប្ដី​អ្នក​ណា​មក​ប្រៀបធៀបដែរ។

ប្រភព៖ បរទេស