កញ្ញា រ័ត្ន រចនា ត្រូវបានគេដឹងថាជាតារាចម្រៀងច្រៀងតាមរោងការ និងអកកាដង់ជាច្រើនឆ្នាំមកហើយ តែទើបតែមានឈ្មោះល្បីតាមរយៈការច្រៀង Cover បទមរតកដើម មានចំណងជើងថា «មេម៉ាយសប្បាយចិត្ត» រហូតអ្នកគាំទ្របានដាក់រហសនាមកញ្ញាថា «មេម៉ាយសប្បាយចិត្ត » ទៀតផង។
តារាចម្រៀងដែលទស្សនិកជនស្គាល់ដំបូងថាមានសាច់ទ្រលុកទ្រលន់កាលពីមុន តែពេលទើបមានឈ្មោះល្បីស្រាប់តែផ្លាស់ប្តូររូបរាងស្លីមស្អាតនោះ មានពាក្យចចាមអារាមថាកញ្ញា រ័ត្ន រចនា បានធ្វើការកែសម្រស់ ហើយអ្វីកាន់តែភ្ញាក់ផ្អើលកញ្ញា បានរៀបរាប់ថាអាថ៌កំបាំងធ្វើឱ្យកញ្ញាស្រកទម្ងន់លឿនជាង ២០ គីឡូ គឺធ្វើតាមវិធីទាំង ៣ នេះ។
ដោយកញ្ញា រ័ត្ន រចនា បានរៀបរាប់ទាំង ៣ វិធីនេះ ថា ៖
1- ដោយសារពីមុន ខ្ញុំធាត់ខ្លាំងពេក រហូតដល់ជិត 80 គីឡូ និង មានខ្លាញ់ក្បាលពោះវាច្រើនពេក 😑 អ៊ឺចឹងខ្ញុំសម្រេចចិត្ត ទៅបូមខ្លាញ់ក្បាលពោះនៅ EM beauty clinic 😍
2- បន្ទាប់មក គួបផ្សំ ខ្ញុំប្រើគ្រាប់ធញ្ញជាតិ DD សម្រក ជាប្រចាំទើបធ្វើឱ្យខ្ញុំ ស្រកគីឡូលឿនបន្ថែមទៀត (សូមបញ្ជាក់ DD សម្រក មិនមែនជាថ្នាំទេ វាជាគ្រាប់ផ្លែឈើអាមេរិក ទទួលទានហើយ មិនប៉ះពាល់សុខភាពទេ) 😍
3- វិធីសាស្ត្រទី 3 គឺ ខ្ញុំព្យាយាមហាត់ប្រាណ និង ទទួលទានអាហារដែលមិនសូវមានជាតិខ្លាញ់ ដើម្បីជួយឱ្យគីឡូនៅថេរបានយូរ ។
ពិតជាមិនធម្មតាមែន គ្រាន់តែវិធីបែបងាយៗនេះ ធ្វើឱ្យសម្រស់តារាចម្រៀង រ័ត្ន រចនា ពីសាច់ទ្រលុកទ្រលន់ ទៅកាន់តែស្លីមស្អាតស្ទើរតែមិនគួរឱ្យជឿ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក