ប្រសិនអ្នកសង្កេតឃើញនូវភាពមិនប្រក្រតីទាំង ៥ ខាងក្រោម នៅពេលដើរ ឬពេលអ្នកកំពុងថ្មើរជើង នោះវាជាសញ្ញាព្រមានអំពីគ្រោះថ្នាក់នៃសុខភាពរាងកាយ អាចនាំឲ្យអ្នកអាយុខ្លី។ ដូច្នេះបើអ្នកមាន ១ ឬ ២ ក្នុងចំណោមសញ្ញាព្រមានខាងក្រោម ចូរប្រុងប្រយ័ត្ន ឬរកវិធីព្យាបាលឲ្យបានទាន់ពេលវេលា៖
៥) ឈឺក្បាល វិលមុខញឹកញាប់
នៅពេលដើរ អ្នកបែរជាមានអាការៈឧស្សាហ៍ឈឺក្បាល វិលមុខញឹកញាប់ នោះអាចមកពីការរួមតូចនៃសរសៃឈាមខួរក្បាល ហើយបរិមាណឈាមនិងអុកស៊ីហ្សែនពុំបានផ្គត់ផ្គង់គ្រប់គ្រាន់មកកនា់ខួរក្បាល ដែលនៅពេលធ្វើលំហាត់ប្រាណស្រាលៗក្តី ក៏បណ្តាលឲ្យអ្នកមានអាការៈវិលមុខជាប់ដែរ។
៤) ស្ពឹកជើងម្ខាង
បើអ្នកមានអារម្មណ៍ថា ជើងម្ខាងរបស់អ្នកចេះតែមានអារម្មណ៍មិនស្រួល ស្ពឹកស្រពន់ ទន់ខ្សោយ រៀងរាល់ពេលដែលអ្នកធ្វើដំណើរការ ដោយថ្មើរជើងទោះជិតឆ្ងាយក្តី នោះក៏ជាសញ្ញាព្រមានមួយដែរ។
៣) មានអារម្មណ៍តឹងទ្រូង ដង្ហើមខ្លី
ប្រសិនអ្នកទទួលអារម្មណ៍ថា តឹងថប់ទ្រូងគ្រប់ពេលដែលដើរ នោះកុំគិតថាមកពីអ្នកហត់អី តែវាជាសញ្ញាព្រមានជំងឺបេះដូងទៅវិញទេ។
ដើម្បីសាកល្បង ចូរអ្នកសាកល្បងដើរនៅចម្ងាយត្រឹម ១៥០ ម៉ែត្រ ប្រសិនមានអារម្មណ៍ថា មិនស្រួល នោះអ្នកត្រូវតែប្រញាប់ភ្លាម ព្រោះវាអាចជាអាការៈនៃជំងឺរលាកទងសួត ជំងឺហឺត បេះដូងជាដើម។
២) មានអារម្មណ៍ឈឺចាប់សន្លាក់ពេលដើរ
ការដើរគឺជាការធ្វើលំហាត់ប្រាណធម្មតា ដែលវាមិនប្រើប្រាស់កម្លាំងខ្លាំងទេ តែបើអ្នកទទួលរងការឈឺចាប់ខ្លាំងនៅផ្នែកសន្លាក់នៃជង្គង់ ឬឆ្អឹងខ្នង។ វាអាចទាក់ទងនឹងជំងឺសន្លាក់ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ឬរកវិធីព្យាបាលឲ្យទាន់ពេល។
១) ហើមពោះ
ប្រសិនអ្នកមានជំងឺពោះវៀន អ្នកនឹងតែងតែមានអារម្មណ៍ថា ឈឺពោះ ហើមពោះ នៅពេលដើរ ក៏ដោយសារតែវាកើនឡើងនៃចលនាពោះវៀន។ សរុបមកចំណុចទាំង ៥ ខាងលើ ប្រសិនមិនស្ថិតក្នុងអាការៈណាមួយរបស់អ្នកទេនោះ យើងសូមចូលរួមអបអរ គឺសុខភាពរបស់អ្នកនៅល្អធម្មតាទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក