កាលពីសម័យជាង១០ ទៅ ២០ឆ្នាំមុន គឺជាវេលាដែលសម័យបច្ចេកវិទ្យាមិនទាន់ជឿនលឿនខ្លាំងនោះទេ កុមារ និងយុវវជនសម័យមុន មិនមានទូរស័ព្ទទំនើប និងឧបករណ៍ទំនើបកម្សាន្តនោះទេ ដូច្នេះពួកគេតែងតែមកលេងល្បែងកម្សាន្តបែបកុមារជុំគ្នាប្រកបដោយភាពរីករាយ។
ដោយល្បែងកម្សាន្តទាំងនោះមិនត្រឹមតែសប្បាយរីករាយជុំគ្នាប៉ុណ្ណោះទេ តែបង្កើនភាពស្និទ្ធស្នាលនៅក្នុងមិត្តភាពផងដែរ តែបើងាកមកបច្ចុប្បន្ននេះ ក្មេងៗតាំងតែពីតូចចេះកាន់ទូរស័ព្ទ អាយផត ឬឡេបថបតាំងពីតូច មើលតែអេក្រង់ ប្រហែលជាគ្មានអ្នកនឹកឃើញលេងល្បែងកម្សាន្តទាំងអស់ពីមុននោះទេ។
ដូច្នេះដើម្បីរំលឹកដល់ក្មេងៗបច្ចុប្បន្ន ដែលជាសម័យកាលគ្មានទូរស័ព្ទទំនើប គ្មានអ៊ីនធើណែត តោះមកមើលល្បែងកម្សាន្តសប្បាយដែលធ្វើឱ្យនឹកជីវិតកាលវ័យកុមារដូចខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក