គ្មានអ្វីដែលត្រូវខ្មាសអៀននោះទេ ព្រោះវាជាចំណេះដឹងល្អដែលបុរសនិងស្រ្តី គួរតែដឹង។ ពាក់ព័ន្ធនឹងសុខភាពស្រ្តី គឺជារឿងចាំបាច់ ដែលវាខុសពីសុខភាពបុរស ហើយប្រឈមហានិភ័យនឹងជំងឺជាច្រើន ច្រើនជាងបុរស ដែលយើងមិនអាចមើលរំលងបាន។
ខាងក្រោម Knongsrok បង្ហាញពីសញ្ញាព្រមាន ៣ ប្រសិនលេចចេញផ្នែកទាំងនោះ ឡើងទៅជាពណ៌ខ្មៅងងឹត នោះអ្នកត្រូវប្រយ័ត្ន ឬប្រញាប់រកវិធីព្យាបាល ព្រោះវាអាចពាក់ព័ន្ធនឹងភាពកខ្វក់នៃស្បូន ក៏ដូចជារោគស្រ្តី៖
៣) តំបន់ជុំវិញមាត់ឡើងខ្មៅ
បបូរមាត់ស្រ្តី បើមានពណ៌ផ្កាឈូក ភ្លឺចែងចាំង បញ្ជាក់ថារាងកាយមានចរន្តឈាមដើរល្អ មានសុខភាពល្អ។ តែបើមើលទៅមានពណ៌ខ្មៅ អ្នកត្រូវតែប្រុងប្រយ័ត្ន ជាការពិត វាបង្ហាញអំពីការកកឈាម ដែលមិនខុសពីស្លឹកឈើ ដែលក្រៀមក្រោះស្រពោននោះទេ។
អាការៈដដែលនេះ វាក៏បង្ហាញពីការដែលមានជាតិពុលច្រើនក្នុងស្បូន ហើយមិនអាចបញ្ចេញមកខាងក្រៅបានទាន់ពេលវេលា យូរទៅបង្កជាការរលាក ក្លាយទៅជារោគស្រ្តីពិបាកព្យាបាល។ អ្នកចំណាំមើល បើបបូរមាត់មនុស្សស្រីនោះឡើងខ្មៅ ទៅមើលស្បែករបស់នាងក៏រាងគ្រើម និងឡើងស្រអាប់ផងដែរ។
២) តំបន់ក្រលៀនប្រែជាខ្មៅ
ក្រលៀនគឺជាផ្នែកលាក់បាំងមួយរបស់ស្រ្តី ហើយអ្នកត្រូវតែសម្អាតវាឲ្យបានស្អាត នៅពេលងូតទឹក។ យ៉ាងណាដោយសារភាពកកិតបន្តិចម្តង យូរទៅវាប្រែជាងងឹត ឬឡើងពណ៌ខ្មៅស្រអាប់ តែវាក៏អាចបង្ហាញពីភាពមិនប្រក្រតីនៃស្បូនផងដែរ ដោយបង្ហាញថា ស្បូនមានផ្ទុកជាតិពុលច្រើន មិនមានសុខភាពល្អទេ។
១) រង្វង់ងងឹតនៅក្រោមភ្នែក
ប្រសិនក្រោមភ្នែក ឡើងរង្វង់ពណ៌ខ្មៅ បើទោះបីយើងបានគេងគ្រប់គ្រាន់ហើយនោះ អ៊ីចឹងគេអាចមកពីបញ្ហារដូវមិនទៀង ឬការជាប់គាំងនៃឈាម អតុល្យភាពនៃចរន្តឈាមរត់មិនស្រួល ឬការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បូនមិនគ្រប់គ្រាន់ ពោលវាជាសញ្ញាព្រមានមិនល្អនោះទេចំពោះសុខភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក