យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ម្ចាស់ក្លឹប Manchester United មិនលេងល្បែងធ្វើស៊ីផ្លូវចិត្តនោះទេ នៅពេលនិយាយអំពីអនាគតរបស់ Ole Gunnar Solskjaer ។
The Glazers កំពុង 'ការពារយ៉ាងពិតប្រាកដ' អំពីអនាគតគ្រូបង្វឹកន័រវេស និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ចំពេលមានទម្រង់លេងធ្លាក់ចុះយ៉ាងគំហុគ បន្ទាប់ពីការចាប់ផ្តើមដ៏ភ្លឺស្វាងនៃរដូវកាល 2021/22 មិនបានមួយចំអិនកំពិសផងនោះ។
ថ្នាក់ដឹកនាំក្លិប និងផ្នែកផ្សេងៗរបស់បិសាចក្រហម ការគាំទ្រគ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ។ការធ្វើបែបនេះឱ្យអ្នកចាត់ការទូទៅធូរស្បើយពីភារកិច្ចដឹងកនាំនិងសម្ពាធនានាដែលទទួលបានក្រោយទទួលបានលទ្ធផលមិនបានល្អ។
លោក Romano បន្ថែមថា ខណៈដែល Man Utd អាចនឹងស្វែងរកជម្រើសគ្រូបង្វឹកថ្មី ហើយពេលនេះអ្វីៗនៅតែស្ងប់ស្ងាត់នៅពីក្រោយឆាកនៃកីឡដ្ឋាន Old Trafford មុនពេលការប្រកួតដ៏សំខាន់ជាមួយ Liverpool និង Manchester City ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក