ដឹកនាំ ១០០៨ ប្រកួត​ហើយ Mourinho ទើប​ស្គាល់​ភាព​ជូរចត់​នេះ​លើក​ទី​មួយ​ក្នុង​អាជីព

ឆ្លង​កាត់​ការ​ដឹកនាំ​ក្លឹប​មិន​ក្រោម ៥ រាប់​ចាប់​តាំង​ពី​មុន​ឆ្នាំ ២០០០ មក​ទល់​ពេល​នេះ​ជាង ២ ទសវត្ស​មក​ហើយ ទើប​តែ​ប្រកួត​យប់​មិញ​ទេ ដែល​លោក Jose Mourinho សឹង​តែ​សម្រក់​ទឹក​ភ្នែក ក្រោយ​ជួប​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។

AS Roma បាន​បរាជ័យ​ទក់​សាច់​ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​មិន​ល្បី​ឈ្មោះ Bodo/Glimt នៅ​ឯ​លីគ​លំដាប់​ទី ៣ ប្រទេស​ន័រវេស នៅ​លទ្ធផល ១-៦។

1509726

1347925080.0

បើ​តាម​របាយការណ៍​ពី Opta ចុះ​ផ្សាយ​ថា នេះ​ជា​ប្រកួត​ដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ របស់​បុរស​ជាប់​រហស្សនាម "Special One" ដែល​ក្រុម​លោក​បាន​របូត​ដល់​ទៅ ៦ គ្រាប់/ប្រកួត នៅ​ចំណោម​ប្រកួត​ទាំង ១០០៨ លើក​ដែល​ធ្លាប់​ដឹកនាំ។

BodoGlimt 6 1 Roma Jose Mo

Reuters_2021 10 21_2021 10

ទន្ទឹម​នឹង​បរាជ័យ​សារ​នេះ​ដែរ លោក Mourinho បាន​និយាយ​ថា លោក​ព្រម​ទទួល​យក​ ហើយ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​លោក​ ក្នុង​នាម​ជា​អ្នកចាត់ការ។ តែ​យ៉ាង​ណា​លោក​មិន​រំពឹង​ថា លទ្ធផល​វា​ដុនដាប​ដល់​ម្លឹង​ទេ ហើយ​ថែម​ទាំង​សរសើរ​ចំៗ ថា​កីឡាករ​របស់​ក្លឹប Bodo/Glimt ពិត​ជា​លេង​បាន​ល្អ​ជាង​កីឡាករ​របស់​ក្លឹប AS Roma។ បញ្ជាក់​ថា Roma បាន​ដក​កីឡាករ​សំខាន់​ឲ្យ​សម្រាក​ច្រើន​នៅ​យប់​នេះ ហើយ​ដាក់​សុទ្ធ​កីឡាករ​ក្រៅ​ជម្រើស ទើប​រង​បរាជ័យ​ធ្ងន់​ក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក