ឥទ្ធិពល Ronaldo ​ខ្លាំង​ដល់​ថ្នាក់ ​​ប្រហែលអាច​ថ្ពក់​ចិត្ត​តារា​ឆ្នើម​ម្នាក់​នេះ​ឲ្យ​បន្ត​ឈរ​ជើង​នៅ United

នៅ​រយៈ​ពេល​ចុង​ក្រោយ យើង​ទទួល​ដំណឹង​ថា កីឡាករ​ជា​ច្រើន ដែល​អាច​នឹង​ចាកចេញ​ពី​ក្លឹប Man Utd ខ្លះ​ទៅ ជា​ផែនការណ៍​ដែល​ក្លឹប​បម្រុង​លក់ ខ្លះ​កៀក​នឹង​ត្រូវ​ផុត​កុងត្រា​ហើយ​ជា​តារា​ឆ្នើម​ដ៏​សំខាន់​ក្នុង​ក្រុម​ទៀត​ផង។

Pogba Ronaldo Leicester

តួ​យ៉ាង​គឺ​អនាគត​របស់ Paul Pogba ដែល​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ លេចលឺ​ថា​គេ​មាន​ក្លឹប Real Madrid, Juventus និង PSG តាម​សម្លឹង​ចង់​បាន ហើយ​សាមី​ខ្លួន​ផ្ទាល់​កន្លង​ទៅ​ក៏​បង្ហើប​ពី​អារម្មណ៍​ចង់​ផ្ទេរ​ចេញ​ពី Old Trafford ផង​ដែរ។

Pa_cc86594a 08af 4c19 Ba04 5ec6e510b3b8_feature_16x9

យ៉ាង​ណា​ស្រាប់​តែ​ថ្មីៗ​នេះ កីឡាករ​បារាំង​ក៏​ឲ្យ​តម្រុយ​វិជ្ជមាន​ពី​ការ​ដែល​អាច​នឹង​បន្ត​នៅ ហើយ​និយាយ​ពី​ឥទ្ធិពល Cristiano Ronaldo មាន​មក​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ ប្រាប់​ទៅ​ Fabrizio Romano តារា​ឆ្នើម​សញ្ជាតិ​បារាំង​ខាង​លើ​និយាយ៖ "ខ្ញុំ​នៅ​តែ​បន្ត​រីករាយ​នឹង​ការ​លេង​ឲ្យ​ Man Utd ជា​ពិសេស​គឺ Cristiano Ronaldo គាត់​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ គាត់​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក ខ្ញុំ​ពិត​ជា​ចូលចិត្ត​ការ​លេង​ជាមួយ​គាត់"។

D7a838c21fbd4e92b540f2225fc0aa2c

គួរ​បញ្ជាក់​ថា United ពិត​ជា​ចង់​ខ្លាំង​ណាស់ ក្នុង​ការ​ថ្ពក់​ចិត្ត​ឲ្យ​ខ្សែ​បម្រើ​វ័យ ២៨ ឆ្នាំ​បន្ត​កុងត្រា​ថ្មី ព្រោះ​គុណភាព​របស់​គេ​គឺ​នៅ​តែ​មាន ជា​ពិសេស​នៅ​រដូវ​កាល ២០២១/២២ ទៅ​មើល​ស្ថិតិ​បង្ហាញ​ខ្លួន ១១ ប្រកួត គេ Assist បាន ៧ លើក​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក