សំណាក់​ក្លឹប​ដែល​ចង់​បាន គួរ​ទៅ​មុខ​ឬ​ថយ​ក្រោយ? នេះ​ Haaland ទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ដល់​ទៅ…

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland អាច​នឹង​មាន​ភាគរយ​ច្រើន ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Borussia Dortmund នៅ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​អាច​បើក​ដំណើរការ ជាមួយ​តម្លៃ​ផ្ទេរ​ទាប​ត្រឹម​តែ ៦៤ លាន​ផោន។

Mino Raiola And Erling Haaland 1

មាន​ក្លឹប​ធំៗ​ជា​ច្រើន ដែល​ចង់​បាន​យុវជន​សញ្ជាតិ​ន័រវេស ហើយ​ត្រៀម​នឹង​ចូល​ចរចា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​រួម​មាន Chelsea, Man City, Man Utd, Bayern Munich, Real Madrid និង Paris Saint-Germain។ ជា​ការ​ពិត​ស្ថិតិ​របស់​បុរស​វ័យ ២១ ឆ្នាំ នៅ​តែ​ល្អ ជាក់ស្តែង​ដូច​រដូវ​កាល​នេះ គេ​រក​បាន ១០ គ្រាប់​ហើយ​ឲ្យ​ក្លឹប។

0_HaalandPNG

បើ​តាម​សារព័ត៌មាន ESPN សម្រាប់ Haaland ក៏​គេ​បើក​ចំហ​ចិត្ត​ក្នុង​ការ​ចាកចេញ​ដែរ តែ​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​ឲ្យ​រត់ការ​យក​ថ្លៃ​ពលកម្ម​នៅ​ទំហំ​ដ៏​ខ្ពស់​មួយ នោះ​គឺ​កីឡាករ​ចង់​បាន​ប្រាក់ ៥០០ ០០០ ផោន/សប្តាហ៍ ឬ​ជាង ៣០ លាន​ផោន/ឆ្នាំ ទើប​គេ​ព្រម​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​នា​ពេល​ខាង​មុខ។

3240877 66334808 2560 1440

ជាមួយ​ទំហំ​ប្រាក់​ពលកម្ម​ដ៏​ក្រាស់ក្រែល​នេះ យើង​ជឿ​ថា មាន​តែ Real Madrid ឬ Man City ទេ ដែល​សម្រេច​ចិត្ត​នឹង​យក​គេ ដ្បិត​អី​វា​ជា​ការ​ចំណាយ​ច្រើន តែ​ក៏​ជា​តម្រូវ​ការ​ចាំ​បាច់​ផង​ដែរ។ ជា​ពិសេស​គឺ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ដែល​កំពុង​ខ្វះ​អ្នក​បញ្ចប់​ទី​ដ៏​ច្បាស់លាស់​មួយ​នៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក