ល្មម​ហង្ស​ព្រឺ​រោម​ដែរ! នេះ​មក​មើល​ស្ថិតិ​ជា​រួម ដែល Ronaldo ​លេង​ប៉ះ Liverpool

នៅ​ប្រកួត​ក្នុង​ទឹកដី Old Trafford នា​ចុង​សប្តាហ៍​នេះ នឹង​មាន​សង្រ្គាម​ក្រហម​កើត​ឡើង ដោយ​ជា​ការ​ប៉ះ​គ្នា​រវាង Man Utd និង Liverpool ​នៃ​ប្រកួត​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ Man Utd អាច​យក​ឈ្នះ​បាន​ឬ​អត់ ព្រោះ​វា​ជា​ប្រកួត​ដំបូង​ដែល Cristiano Ronaldo លេង​ទល់​ក្រុម​កំពូល ក្រោយ​ការ​វិល​ត្រលប់​មក​វិញ​សារ​ជា​ថ្មី។

Pa_cc86594a 08af 4c19 Ba04 5ec6e510b3b8_feature_16x9

ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ស្ថិតិ​ជា​រួម ដែល Ronaldo ធ្លាប់​តតាំង Liverpool ដោយ​ប៉ះ​គ្នា​សរុបព ១២ ប្រកួត ធ្លាប់​ឈ្នះ ៨ ស្មើ ១ និង​ចាញ់​តែ​ ៣ លើក​ប៉ុណ្ណោះ ហើយ​ការ​រក​គ្រាប់​បាល់ Ronaldo ធ្វើ​បាន ៣ គ្រាប់។

1337124 28736169 2560 1440

ExKRmOHWEAAZu3t

ក្នុង​នោះ​មាន​ស្ថិតិ​នៅ Premier League សុទ្ធ​ ៨ លើក ដែល​ឈ្នះ ៥ ស្មើ ១ ចាញ់ ២ រក​បាន ២ គ្រាប់ នេះ​ជា​ការ​លេង​ឲ្យ​ក្លឹប Man Utd ទាំង​អស់ រាប់​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៩ មុន​លោក​ផ្ទេរ​ទៅ​ក្លឹប Real Madrid។

ខណៈ​នៅ UCL ពេល​ឈរ​ជើង​ឲ្យ Real Madrid សម្រាប់ CR7 ឈ្នះ​ទាំង ៣ លើក ហើយ​រក​បាន ១ គ្រាប់។ មួយ​លើក​ទៀត​គឺ​នៅ​ពាន FA Cup ជំនាន់​ឆ្នាំ ២០០៦ តែ​សារ​នោះ Liverpool យក​ឈ្នះ ១-០៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក