ផ្លូវការ៖ ជម្រើស​ជាតិកម្ពុជាឡើង​ចំណាត់​ថ្នាក់ FIFA Ranking ដល់​១៧០ក្នុងខែ​នេះ

ជម្រើស​ជាតិកម្ពុជានឹង​នឹង​កាត់បន្ថយចំណាត់​ថ្នាក់ក្នុងតារាង​ FIFA Ranking ក្នុង​ខែ​នេះ​ពោល​គឺ​កាល​ពី​ខែ​មុន​ឈរ​លេខ១៧៨ពិភពលោក ប៉ុន្តែ​បបន្ទាប់​ពី​យក​ឈ្នះ​កោះហ្គាម​២ប្រកួត កម្ពុជា​ថយ​មក​លេខ១៧០​ពិភពលោក។

Screenshot_4

និយាយអំពី​ពិន្ទុ! កាល​ពី​ខែមុន ៩៧០.៤២ ប៉ុន្តែ​ខែនេះ​កម្ពុជាប្រមូលពិន្ទុថែម​បាន២០.១៦ពិន្ទុ)ទៀត។ចំណាត់​ថ្នាក់ FIFA Ranking ត្រឹម​១៧០នេះ​មានន័យថា​កម្ពុជា​នៅ​លើ​ក្រុមជម្រើស​ជាតិឡាវ(១៨៥) ជម្រើស​ជាតិប្រុយណេ(១៨៩)​និងក្រុមជម្រើស​ជាតិទីម័រខាងកើត (១៩៤)។ ហើយ​ក្រុមជម្រើស​ជាតិ​នៅ​អាស៊ាន​ដែល​នៅ​លើ​កម្ពុជា​គឺ វៀតណាម ៩៨, ថៃ ១១៧ ហ្វីលីពីន ១២៧ មីយ៉ាន់ម៉ា​១៤៥ ម៉ាឡេស៊ី១៤៥ សិង្ហបុរី​១៦០​និង​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ចំណាត់​ថ្នាក់១៦៥។

Webimage FIFA Coca Cola World Ranking Thursday 21 October

ចំណែក​ចំណាត់​ថ្នាក់កំពូលតារាង​១០​ក្នុងពិភពលោក បែលហ្សិកបន្ត​ឈរ​កំពូល​ដដែល​តាម​ពី​ក្រោយដោយ​ប្រេស៊ីល ប្រេស៊ីល បារាំង អ៊ីតាលី...។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: