សម្រាប់អ្នកគិតថាខ្លួនឯងមានបញ្ហាថ្លើម ថ្លើមធ្វើការមិនសូវបានល្អ នាំឲ្យកកកុញជាតិពុលច្រើនក្នុងរាងកាយ យកល្អគួរមានទម្លាប់ទទួលទានភេសជ្ជៈទាំង ៤ ខាងក្រោម៖
៤) កាហ្វេ
កាហ្វេគឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់ថ្លើម ការផឹកកាហ្វេជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម មហារីកថ្លើម និងខ្លាញ់រុំថ្លើមផងដែរ។
ជាងនេះវាក៏មានអត្ថប្រយោជន៍ជាច្រើន ដូចជាជួយអង់ស៊ីមថ្លើមកម្ចាត់សារជាតិបង្កមហារីក ការពារការប្រមូលផ្តុំជាតិខ្លាញ់ និងកាត់បន្ថយការរលាក បង្កើនកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មជាដើម។
៣) តែបៃតង
មិនត្រឹមតែល្អចំពោះសុខភាពថ្លើមប៉ុណ្ណោះទេ តែបៃតងក៏ល្អសម្រាប់សុខភាពទូទៅរបស់មនុស្សផងដែរ។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនកម្រិតអង់ស៊ីមថ្លើម កាត់បន្ថយភាពតានតឹង និងបញ្ចៀសការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើមជាដើម។
៣) ទឹកគ្រាប់សណ្តែកខៀវ
ទឹកគ្រាប់សណ្តែកខៀវ ជាឱសថបុរាណមួយ ដែលគេប្រើប្រាស់សម្រាប់ជួយបន្សាបជាតិពុលចេញពីថ្លើមបានយ៉ាងល្អ។ វាក៏មានជាតិត្រជាក់ ជួយបញ្ចុះកម្តៅរាងកាយផងដែរ។
១) ទឹក
អ្នកមិនទទួលទានទឹកច្រើន គឺប្រឈមហានិភ័យនៃការកើតជំងឺថ្លើមខ្ពស់បំផុត។ រាងកាយយើង មានជាតិទឹក ៧០ ទៅ ៨០ ភាគរយហើយ ប្រសិនមានទឹក នោះរាងកាយនឹងមានសភាពអស់កម្លាំងហើយសរីរាង្គដូចជាថ្លើម តម្រងនោម ក៏ធ្វើការមិនបានល្អដែរ នាំឲ្យកកកុញជាតិពុលច្រើនក្នុងរាងកាយ។ ដូច្នេះយកល្អគួរទទួលទានទឹក យ៉ាងហោចណាស់ ២ លីត្រជារៀងរាល់ថ្ងៃ ដើម្បីល្អចំពោះថ្លើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក