ពេលខ្លះមិនមែនមកពីសម្រស់ ឬអត្តចរិតរបស់យើងទាំងស្រុងនោះទេ តែតាមជំនឿពីបុរាណ មនុស្សស្រីដែលមានលក្ខណៈទាំង ៥ ខាងក្រោម គឺច្រើនតែពិបាករកប្តីណាស់ ហើយបើមាន ក៏រាងអាយុជ្រេជាងមនុស្សស្រីទូទៅបន្តិចដែរ៖
៥) សក់ក្រាស់និងរឹង
សរសៃសក់ អាចជាសញ្ញាបង្ហាញពីដំណើរការឬគុណភាពនៃឈាមរបស់មនុស្ស។ តែយ៉ាងណាបើតាមក្បួន វាក៏ទាក់ទងនឹងវាសនានៃជីវិតគូផងដែរ។ ប្រសិនស្រ្តីនោះមានសរសៃសក់ក្រាស់ ហើយរឹង ជាទូទៅច្រើនតែត្រូវរៀបការយឺតពេលបន្តិច។ ជាមួយលក្ខណៈទី ១ នេះ មិនថាតែស្រ្តីឬបុរសទេ គឺដូចគ្នា។
៤) ស្រ្តីដែលមានថ្ងាសទូលាយ
ច្រើនតែជាមនុស្សស្រីដែលឆ្លាត មានសមត្ថភាពខ្ពស់ ហើយជាទូទៅនាងចាប់អារម្មណ៍លើជីវិតការងារខ្លាំង ទើបធ្វើឲ្យនាងមើលរំលងជីវិតឯកជន និងការបំពេញក្តីសុខនៃជីវិតអាពាហ៍ពិពាហ៍នេះជូនខ្លួនឯង។
ស្រ្តីដែលមានថ្ងាសធំ ទូលាយបែបនេះ ក៏មិនសូវចូលចិត្តក្មេងនោះដែរ ហើយគូរបស់គេ គឺជាបុរសដែលមិនសូវប្រកាន់ច្រើន បុរសដែលមិនសូវចង់បាននារីយកចិត្តទុកដាក់ខ្លាំង ទើបធ្វើឲ្យពួកគេអាចរស់នៅចុះសម្រុងនឹងគ្នាបាន ព្រោះស្រ្តីមានលក្ខណៈទីពីរ ច្រើនតែជាមនុស្សរឹងរូស មិនសូវចេះផ្អែមនោះទេ។
៣) ជ្រួញច្រើនជុំវិញភ្នែក
នៅតំបន់ជុំវិញភ្នែក បើអ្នកជាស្រ្តីដែលមានស្នាមជ្រួញកើតឡើងមកច្រើន នោះវាជាសញ្ញាមួយបង្ហាញថា អ្នកជាស្រ្តីរវល់ច្រើន មមាញឹកច្រើន ជាពិសេសស្រករ ២០ ទៅ ៣០ ឆ្នាំ គឺរវល់ពេញទំហឹង។
ស្រ្តីប្រភេទនេះ មិនងាយខ្វល់នឹងរឿងរ៉ាវស្នេហាទេ តែយ៉ាងណាពួកគេរួសរាយ និងចេះកំប្លែង នាំឲ្យមានគេស្រលាញ់រាប់អានច្រើន គ្រាន់ថាក្នុងការបង្កើតជាទំនាក់ទំនងស្នេហាគឺកម្រខ្លាំងណាស់ ហើយជារឿយៗនាងច្រើនតែបដិសេធមិនទទួលយកបុរសណាម្នាក់។
២) ចិញ្ចើមស្តើង
ស្រ្តីដែលមានរោមចិញ្ចើមតិចពេក ឬស្តើងពេក ច្រើនតែជាស្រ្តីដែលមិនងាយផ្លាស់ប្តូរយោបល់ ឬផ្លាស់ប្តូរការគិតនោះទេ។ មនុស្សនេះចូលចិត្តឲ្យគេលួង ឲ្យគេឯកភាពតាមខ្លួន ពោលមិនសូវចេះសម្របតាមគេឡើយ។
ដោយសារលក្ខណៈរឹងរូសពីដើមនេះហើយ នាំឲ្យនាងពិបាកនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ប្រាកដប្រជាមួយកើតឡើងបានខ្លាំងណាស់ ក៏នាំឲ្យនាងអាចនឹងរៀបការយឺតជាងស្រ្តីដទៃ។
១) ចន្លោះភ្នែកមានជ្រួញច្រើន
ចន្លោះភ្នែកទាំងសងខាង ឬចំកណ្ដាលថ្ងាស បើលេចចេញស្នាមជ្រីវជ្រួញច្រើន មនុស្សស្រីនោះក៏មិនងាយនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ដែរ វាបង្ហាញពីខ្សែបន្ទាត់ស្នេហាដ៏ស្មុគស្មាញមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក