ទោះ​ធ្លាប់​រួម​ជើង ៣ ឆ្នាំ តែ Henry ចុច​ឈ្មោះ​ម្នាក់​នេះ ជា​ជាង Messi ជា​កីឡាករ​រួម​ក្រុម​ល្អ​បំផុត

អតីត​កីឡាករ​ជើង​ចាស់​លោក Thierry Henry ក្រោយ​ផ្ទេរ​ចេញ​ពី​ក្លឹប Arsenal លោក​បាន​មក​ចាយ​ពេល ៣ ឆ្នាំ រួម​ជើង​ជាមួយ Lionel Messi នៅ​ក្លឹប FC Barcelona។ ចន្លោះ​ពេល​នោះ ក៏​ជា​យុគសម័យ​មាស​ដែល​អ្នក​មាន​បុណ្យ​ជោគជ័យ​ខ្លាំង​ផង​ដែរ ហើយ Henry និង Messi បាន​ឈ្នះ​ពាន​រង្វាន់​រួម​គ្នា គឺ La Liga ២ លើក និង Champions League ១ លើក។

Barcelona V Manchester United UEFA Champions League Final

តែ​យ៉ាង​ណា​សួរនាំ​អំពី​កីឡាករ​រួម​ក្រុម​ដែល Henry យល់​ឃើញ​ថា ល្អ​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​របស់​លោក ស្រាប់​តែ​វីរបុរស​បែលហ្សិក​បាន​រំលង​ឈ្មោះ Messi ហើយ​បែរ​ជា​ចុច​ឈ្មោះ​ជើង​ចាស់​កាល​នៅ​ក្លឹប Arsenal គឺ Dennis Bergkamp វិញ។

លើ​ប៉ុស្តិ៍​កម្មវិធី​មួយ​ដែល​មាន​គេ​សួរ​ Henry បែប​នេះ​ថា៖ "តើ​កីឡាករ​ល្អ​បំផុត​ណា​មួយ ដែល​អ្នក​ធ្លាប់​រួម​ជើង​ជាមួយ"។ ស្រាប់​តែ Henry ឆ្លើយ​ភ្លែត៖ "គឺ Dennis Bergkamp"។

Berg3

0_BIRMINGHAM CITY V ARSENAL JANUARY 2003

គួរ​បញ្ជាក់​ថា អតីត​កីឡាករ​ហូឡង់ ធ្លាប់​បាន​រួម​ជើង​ជាមួយ​កីឡាករ​បែលហ្សិក​ខាង​លើ កាល​ឈរ​ជើង​ឲ្យ​ក្លឹប Arsenal ដែល Bergkamp បាន​ចាយ​ពេល​ចន្លោះ​ឆ្នាំ ១៩៩៥ ដល់ ២០០៦ ជា​ពេល​ចុង​ក្រោយ​មុន​លោក​ប្រកាស​ចូល​និវត្ត។ ស្ថិតិ​នៃ​ការ​បង្ហាញ​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ Bergkamp លោក​រក​បាន​ ២៦០ គ្រាប់​និង Assist ១២០ លើក​ នៅ​ការ​លេង ៧២៤ ប្រកួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក