ដូចយើងបានដឹងស្រាប់ហើយ ក្នុងវិស័យកីឡាបាល់ទាត់ រយៈពេលចុងក្រោយ បានមានរឿងចម្រូងចម្រាសអំពីផែនការណ៍បង្កើតពានរង្វាន់ថ្មី European Super League ឬហៅកាត់ ESL ដែលមានលោក Florentino Perez ជាប្រធាន។ កីឡាករខ្លះក៏ពេញចិត្ត ខ្លះក៏មិនពេញចិត្ត ហើយប្រឆាំងដាច់ខាត មិនចង់ឲ្យផែនការណ៍នោះ លេចចេញជារូបរាងនៅពេលខាងមុខឡើយ។
ក្រឡេកមកក្លឹប Man Utd ក៏មានកីឡាករសំខាន់ Bruno Fernandes បានចូលរួមជាមួយ Luke Shaw ក្នុងការនិយាយ ប្រឆាំងនឹងផែនការណ៍បង្កើតពាន ESL ផងដែរ។ អ្នកទាំងពីរបានបង្ហាញការយល់ឃើញថា ប្រធានក្លឹប Ed Woodward កំពុងចាត់ទុកកីឡាករដូចជាកូនក្មេង ដូចជារបស់លេងក្នុងដៃដែលលោកចង់ធ្វើអ្វីក៏បាន។
យ៉ាងណាតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic បានឲ្យដឹងថា ប្រសិន United ដើរចូលទៅក្នុងផែនការណ៍បង្កើតពានថ្មី ESL ពិតមែន នោះ Bruno Fernandes គេនឹងប្រកាសចែកផ្លូវពីក្លឹប ដោយគ្មានការរារែកចិត្តឡើយ។ តាមថាមិនត្រឹមតែកីឡាករព័រទុយហ្គាល់ទេ រួមទាំងកីឡាករមួយចំនួនផ្សេងទៀតផងដែរ គ្រាន់តែមិនទាន់ប្រកាសច្បាស់ៗ។
គួររំឭកថា ខ្សែបម្រើវ័យ ២៧ ឆ្នាំ គេបានក្លាយជាកីឡាករសកម្មរបស់បិសាចក្រហម និងបង្កើតផ្លែផ្កាជោគជ័យត្រឹមរយៈពេលខ្លី។ ជាមួយការបង្ហាញខ្លួន ៩១ ប្រកួតសរុប គេរកបាន ៤៤ គ្រាប់និង Assist ២៩ លើកហើយឲ្យក្លឹប៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក