Scholes ប្រាប់​ឲ្យ United កែ​រឿង​នេះ បើ​មិន​ចង់​លេង​ចាញ់ Liverpool នៅ​ចុង​សប្តាហ៍

អតីត​ខ្សែ​បម្រើ​លោក Paul Scholes បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​របស់ Man Utd ​កាល​ពី​យប់​មិញ ដ្បិត​បើ​អាច​យក​ឈ្នះ ៣-២ ទៅ​លើ Atalanta តែ​លោក​នៅ​តែ​ជឿជាក់​ថា ក្រុម​មាន​ចន្លោះ​ប្រហោង​ដែល​ត្រូវ​កែតម្រូវ។

GettyImages 1293157561 1

1610841065_012269_1610841108_noticia_normal_recorte1

ជា​ការ​បញ្ជាក់ មុន United ត្រូវ​បន្ត​ភារកិច្ច​សំខាន់​នៅ Premier League ដែល​ត្រូវ​ប៉ះ Liverpool នា​ចុង​សប្តាហ៍​ខាង​មុខ​នេះ។ លោក Scoles មើល​ឃើញ​ថា របៀប​លេង​ដែល United បង្ហាញ​ចេញ​មក​នៅ​តង់​ទី ១ ទល់ Atalanta គឺ​មិន​ត្រូវ​បន្ត​របៀប​ហ្នឹង​ទៀត​នោះ​ទេ ពោល​បើ​ប៉ះ Liverpool ហើយ​លេង​របៀប​ហ្នឹង គឺ​ដឹង​តែ​យ៉ាប់​ហើយ។

GettyImages 1347771082

ប្រាប់​ប៉ុស្តិ៍ BT Sport លោក Scholes និយាយ៖ "យើង​បាន​សាទរ​នៅ​ជ័យជម្នះ​សារ​នេះ តែ​មើល​ទៅ​ការ​លេង​តង់​ទី ១ របស់ United គឺ​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ខ្លាំង​មែនទែន ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ប្រកួត​ត្រូវ​ប៉ះ Liverpool នៅ​ចុង​សប្តាហ៍ ក៏​ដូច​ជា​ទល់ Man City នា​ពេល​បន្ទាប់ គឺ​វា​រាប់​បាន​ជា​រឿង​ខុស​ឆ្គង​មួយ​ហើយ"។

GettyImages 1347757653

លោក​បន្ត៖ "ខ្ញុំ​រីករាយ​នឹង​ទស្សនា​ការ​ប្រកួត​នេះ ដោយ​មាន​ស្នាម​ញញឹម​លើ​ទឹក​មុខ​កីឡាករ ​ជាមួយ​គ្រាប់​បាល់​ដែល​ពួក​គេ​ស៊ុត គឺ​ពិត​ជា​អស្ចារ្យ តែ​ណាស់​នៅ​តង់​ទី ១ វា​ជា​រឿង​ធ្វើ​ឲ្យ​ខ្ញុំ​គាំង​តែ​ម្តង ពួក​គេ​មាន​កង្វះ​ការ​លេង​ជា​ក្រុម ដែល​ត្រូវ​តែ​កែ​តម្រូវ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក