លោកអភិបាលស្រុកស្រាយចម្ងល់ជូនមហាជន៖ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះ

នៅប៉ុន្មានថ្ងៃកន្លងមកនេះមហាជនមានការភ្ញាក់ផ្អើល និងមានចម្ងល់ទាក់ទងទៅនឹងសួននៃរង្វល់មូលស្រុកបន្ទាយស្រី និងឈ្មោះរបស់រង្វង់មូលនេះ ហើយនៅថ្ងៃនេះលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលដូចបានរៀបរាប់ខាងក្រោម។

121211974_343923847029331_1054889300906365518_n

ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះបន្តិច។

ពាក្យ“បរិមណ្ឌល”គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា”រង្វង់មូល”នោះឯង គ្រាន់តែយើងមិនសូវបានយកពាក្យនេះមកប្រើតែប៉ុណ្ណោះ។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម«យ័ន្តរូបផ្កាឈូក»(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។

លោកសាស្ត្រាចារ្យ អុឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម) គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ៗផ្តើមចេញពីចំណុចកណ្តាល ប្រៀបបានទៅនឹងដំណើរវិវត្តន៍បន្តិចម្តងៗនៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ចំណែកឯ”យ័ន្ត”វិញ គឺជារបាំង ឬគ្រឿងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឲ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។ “យ័ន្តផ្កាឈូក”តែងមានឆ្លាក់នៅលើថ្មទោល និងនៅលើចម្លាក់លម្អតាមស៊ុមទ្វារចូលប្រាសាទមួយចំនួន ដែលបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលពិសេសបំផុតនោះគឺ ប្លង់បាតនៃជាន់កណ្តាលរបស់ប្រាសាទបាយ័ន គឺជារាងយ័ន្តផ្កាឈូកក្នុងទម្រង់បីស្រទាប់ ដូចដែលបានយកមករៀបចំជាសួនច្បារដ៏ធំនេះតែម្តង។

ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ ហើយក៏តំណាងឱ្យរដ្តទាំង៤នៃដំណើរជីវិតមនុស្សដែរគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឲ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ចំពោះលេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី (Noble Eightfold Path) ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ រីឯលេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ អុឹម សុខរិទ្ធី ដែលបានផ្តល់ជាគំនិតផ្តួចផ្តើមឱ្យយកទម្រង់ និងរូបរាងតាមយ័ន្តផ្កាឈូកបុរាណប្រកបដោយអត្ថន័យមួយនេះ។​ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំក៏សូមអរគុណជាថ្មីម្តងទៀតដល់៖

- ក្រុមហ៊ុន បុរីអង្គរលែនម៉ាក្ស ដែលបានឧបត្ថម្ភជាភ្លើងសូឡាសម្រាប់បំភ្លឺនៅក្នុងសួននាពេលរាត្រី

- បងប្អូនអាជីវករឡឥដ្ឋនានានៅក្នុងស្រុកបន្ទាយស្រី ដែលបានរួមគ្នាឧបត្ថម្ភឥដ្ឋប្រហោងជាច្រើនមុឺនដុំសម្រាប់ក្រាលផ្លូវដើរនៅក្នុងសួន

- និងលោក តាន់ សាវុន និងលោកស្រី អេង សុខហ្គិច ដែលបានឧបត្ថម្ភការ៉ូឡាក្រាលផ្លូវដើរព័ទ្ធជុំវិញសួនទាំងមូលផងដែរ៕

246546832_587521172669596_3357937475125589150_n

246470629_587521249336255_7159592332047954561_n

246520077_587521369336243_5125276886531368567_n

247467683_587521419336238_1434226841893731709_n

246478443_587521412669572_1997297311419885759_n

247863316_587521312669582_2217822445307326132_n

246527461_587521142669599_1544876049471637655_n

247283616_587521209336259_1328008157588988270_n

247623042_587521189336261_190658237923922038_n

247506742_587521219336258_6477337313905211785_n

246598907_587521512669562_6366348421756505900_n

247348686_587521256002921_4171161624131001918_n