ដុសធ្មេញមិនបានត្រឹមត្រូវ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពមាត់ធ្មេញផងដែរ

ការដុសធ្មេញ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវធ្វើជាប្រចាំ ពីព្រោះការសម្អាតធ្មេញអាចនាំឱ្យយើងសុខភាពមាត់ធ្មេញល្អ ប៉ុន្តែនៅក្នុងពេលដុសធ្មេញ តើអ្នកបានប្រើប្រាស់វិធីត្រឹមត្រូវឬទេ? ព្រោះប្រសិនបើវិធីសាស្រ្តមិនត្រឹមត្រូវ វានាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មាត់ធ្មេញរបស់អ្នក។

១. ក្រោយពេលបរិភាគអាហារកុំប្រញាប់ដុសធ្មេញភ្លាម

Picture1

មានមនុស្សជាច្រើន ក្រោយពេលបរិភោគបាយរួច ដើម្បីសម្អាតកាកសំណល់នៅក្នុងធ្មេញ ក៏ប្រញាប់ទៅដុសធ្មេញភ្លាម តាមពិតទៅវិធីបែបនេះគឺមិនត្រឹមត្រូវទេ ពីព្រោះក្រោយពេលបរិភោគអាហារហើយនោះ អាហារនឹងជាប់នៅលើធ្មេញ ឬប្រហោងធ្មេញ ហើយនៅក្នុងពេលនោះស្រទាប់ធ្មេញដែលនៅខាងលើគេបំផុតកំពុងតែបន្ទន់បន្តិចម្តងៗ។

ស្របពេលនោះដែរ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ វានឹងបំបែកផូស្វាត និងកាល់ស្យូមនៅក្នុងធ្មេញដែលធ្វើឱ្យធ្មេញមានភាពផុយស្រួយ វាក៏នឹងធ្វើឱ្យខូចដល់ស្រទាប់ធ្មេញរបស់អ្នកផងដែរ ដូច្នេះកុំដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភាគអាហារ។

២. កុំប្រើទឹកត្រជាក់ខ្លាំងមកដុសធ្មេញ

Image_2021 10 21_110521

នៅពេលដុសធ្មេញអ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះដំណើរការនៃការប្រើប្រាស់ទឹកដែរ ភាគច្រើនយើងប្រើទឹកត្រជាក់មកដុសធ្មេញ តែការពិតនេះមិនត្រឹមត្រូវទេ។ ដោយសារទឹកត្រជាក់ ជារឿយៗរំញោចដល់ធ្មេញ វានឹងកាត់បន្ថយសមត្ថភាពរឹងមាំរបស់អញ្ចាញធ្មេញ ហើយនៅទីបំផុតធ្មេញអាចរលុង និងចុះខ្សោយ។ ដូច្នេះវិធីដុសធ្មេញឱ្យបានត្រឹមត្រូវ គឺត្រូវប្រើទឹកក្តៅឧណ្ហៗ បែបនេះទើបអាចការពារធ្មេញរបស់អ្នកអោយមានប្រសិទ្ធភាពបាន៕

អត្ថបទ ៖​ ក្នុងស្រុក