ប្រើខុសវិធីដឹងតែស៊យធំហើយ! អាល់កុលជាឃាតករលាក់មុខដ៏សំខាន់ អាចបង្កគ្រោះថ្នាក់ធ្ងន់ដល់រឿងទាំង ៤ នេះយ៉ាងងាយ

ក្នុងកំឡុងពេលមានស្ថានការណ៍ដ៏អាក្រក់នេះ យើងទាំងអស់គ្នាតែងតែមានវិធានការរៀងខ្លួនដើម្បីទប់ទល់នឹងការការពារជាបន្តបន្ទាប់ដូចជា ការឃ្លាតឆ្ងាយពីសង្គម ការរក្សារាងកាយឱ្យមានសុខភាពល្អ ការពាក់ម៉ាស់ ការប្រើជែល និងការបាញ់អាល់កុលសម្លាប់មេរោគ។ ពិសេសបច្ចុប្បន្ននេះ អ្នកគ្រប់បានប្រើវិធានការដ៏មានប្រជាប្រិយមួយគឺការប្រើអាល់កុលដើម្បីកំចាត់មេរោគព្រោះវាមានប្រសិទ្ធភាព។ ប៉ុន្តែមុននឹងប្រើវាប្រចាំថ្ងៃ មានរឿងជាច្រើនដែលគួរដឹង ដោយសារអាចបណ្តាលឱ្យមានជំងឺ ប្រសិនបើប្រើដោយមិនប្រយ័ត្នប្រយែង។

អាចប៉ះពាល់ភ្នែកធ្ងន់ធ្ងរ

បន្ទាប់ពីប្រើអាល់កុលបាញ់សម្លាប់មេរោគភ្លាមៗ កុំយកដៃអ្នកមកប៉ះពាល់ផ្ទាល់ជាមួយភ្នែកឲ្យសោះ។ ប្រសិនបើប៉ះពាល់ភ្នែក អ្នកនឹងមានអារម្មណ៍ថាក្ដៅនៅក្នុងភ្នែក ហើយអាចធ្វើឱ្យប៉ះពាល់ដល់ស្បែកភ្នែកទៀតផង។ ដូច្នេះ ប្រសិនបើមានហេតុការណ៍នេះកើតឡើង សូមទាក់ទងទៅពេទ្យជាបន្ទាន់។

បណ្តាលឲ្យមានជំងឺពេលដកដង្ហើមចូលមានជាតិអាល់កុល

គួរប្រើអាល់កុលដើម្បីសម្លាប់មេរោគនៅកន្លែងដែលមានខ្យល់ចេញចូលល្អ។ កុំប្រើនៅកន្លែងបិទជិតដូចជានៅក្នុងឡាន ឬបន្ទាប់ពីចាក់អាល់កុលហើយពាក់ម៉ាស់ភ្លាមៗ ព្រោះការដកដង្ហើមច្រើនពេកអាចបណ្តាលឱ្យឈឺក្បាល ចង្អោរនិងវិលមុខ។ ប្រសិនបើបាញ់ ឬ ការស្រូបជាតិអាល់កុលច្រើន បណ្តាលឱ្យក្អកតឹងច្រមុះកណ្តាស់និងប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ឬអាចមានរោគសញ្ញាដូចអាឡែរហ្សីផងដែរ។

បណ្ដាលឲ្យមានជំងឺពេលទទួលទានជាតិអាល់កុល

នៅពេលដែលអ្នកទទួលជាតិអាល់កុលដោយចៃដន្យណាមួយនោះវានឹងធ្លាក់ដល់បំពង់រំលាយអាហារ ស្រូបចូលទៅក្នុងសួត ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារបើមានជាតិអាល់កុលតិចតួចក្នុងខ្លួនក៏អាចបង្កគ្រោះថ្នាក់បានដែរ។

មានហានិភ័យខ្ពស់ពេលប៉ះភ្លើង

ជាតិអាល់កុលដែលប្រើសម្រាប់លាងដៃ ជាទូទៅក្រៅពីមានសមត្ថភាពសម្លាប់មេរោគ ក៏អាចងាយនឹងឆេះបានដែរប្រសិនបើប៉ះជាមួយភ្លើង៕

ប្រភព៖ បរទេស