ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលមនុស្សភាគច្រើនជួបប្រទះរាល់ថ្ងៃនេះ។ ដូច្នេះនៅពេលដែលមានជំងឺទឹកនោមផ្អែម អ្នកជំងឺត្រូវមានរបបអាហារដែលមានការប្រុងប្រយ័ត្នខ្ពស់ បើមិនដូច្នេះទេវាអាចបង្កឱ្យមានផលវិបាកដ៏គ្រោះថ្នាក់កាន់តែខ្លាំង។ ដើម្បីដឹងថា តើជាតិស្ករក្នុងឈាមរបស់អ្នកខ្ពស់ពេកឬអត់ សូមសង្កេតមើលផ្នែកអណ្តាតមានលក្ខណៈ ៣ ខាងក្រោមនេះ៖
អណ្តាតមានសភាពក្រាស់លាយឡំស្នាមកូតពណ៌ស
តាមពិតទៅបើអ្នកចង់ដឹងពីជាតិស្ករក្នុងឈាមរបស់អ្នក គ្រាន់តែមើលអណ្តាតរបស់អ្នកជាមុនសិន បើអ្នកមានសុខភាពល្អនោះបញ្ជាក់ថា អណ្តាតរបស់អ្នកនឹងមានពណ៍ក្រហមស្រាល។ ប៉ុន្តែប្រសិនបើអ្នកឃើញអណ្តាតរបស់អ្នកឡើងក្រាស់លាយឡំជាមួយស្នាមពណ៌ស នោះវាអាចជាសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយប្រសិនបើរឿងនេះកើតឡើងញឹកញាប់អ្នកគួរតែពិនិត្យជាតិស្ករក្នុងឈាមឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អណ្តាតមានសភាពពណ៌ស្វាយ
ប្រសិនបើអណ្តាតរបស់អ្នកមានពណ៌ស្វាយនោះមានន័យថា អ្នកកំពុងមានបញ្ហាសុខភាពដែលអាចជាសញ្ញានៃជំងឺមហារីកក្រពះឬជំងឺទឹកនោមផ្អែមផដែរ។ យកល្អគួរតែទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានទាន់ពេលវេលាអំពីស្ថានភាពនេះ។
អណ្តាតមានសភាពស្ងួត
មាត់ស្ងួតគឺជារោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ ។ ទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាដែលមានជំងឺទឹកនោមផ្អែមនឹងជួបប្រទះរោគសញ្ញានេះទេ។
មាត់ស្ងួតអាចជាមូលហេតុបណ្ដាលមកពីអណ្តាតស្ងួត។ ដោយឡែក មូលហេតុពិតប្រាកដនៃសញ្ញានេះ ក៏មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែជាតិស្ករក្នុងឈាមខ្ពស់អាចជាមូលហេតុ។ ក្រៅពីនេះការប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែមមួយចំនួនក៏អាចបណ្តាលឱ្យមាត់ស្ងួតនិងអណ្តាតស្ងួតផងដែរ។
ប្រភព៖ បរទេស