មនុស្សជាច្រើនគិតថា ការដែលសុខៗព្រិចភ្នែកឆ្វេងឬស្តាំ គឺជាការដែលផ្លូវក្នុងឲ្យប្រផ្នូលល្អឬអាក្រក់ណាមួយសម្រាប់ជីវិតរបស់ពួកគេនៅពេលខាងមុខ។ តែយ៉ាងណាការព្រិចភ្នែកញាប់ពេក ដែលកើតឡើងរៀងរាល់ ២០ វិនាទីម្តងអីនោះ វាជាសញ្ញាអាក្រក់ទៅវិញទេ ហើយអាចបង្ហាញពីសញ្ញាព្រមានធ្ងន់ធ្ងរដល់សុខភាពទាំង ៤ ខាងក្រោម៖
វាជាសញ្ញាព្រមានថា រាងកាយអ្នកបានទទួលទានអាហារដែលមានជាតិហឹរខ្លាំងពេក ឬមានជាតិកាហ្វេអ៊ីនច្រើនពេល ដែលបណ្តាលឲ្យមានអារម្មណ៍រំជើបរំជួល នាំឲ្យត្របកភ្នែកឡើងរមួល។
៣) ស្រ្តេស
ការមានបញ្ហាស្រ្តេសច្រើននៅកន្លែងធ្វើការ ឬគេងមិនគ្រប់គ្រាន់ ក៏អាចធ្វើឲ្យសរសៃប្រសាទមិនស្ថិតស្ថេរ បង្កទៅជាបញ្ហារមួលត្របកភ្នែកជាប់ក៏មានដែរ។
២) ផលប៉ះពាល់នៃថ្នាំ
មនុស្សជាច្រើនប្រើប្រាស់ថ្នាំច្រើនលាយបញ្ចូលគ្នា ជាពិសេសអ្នកលេបថ្នាំងងុយគេង ថ្នាំបេះដូង ក៏អាចធ្វើឲ្យមានប្រតិកម្ម បណ្តាលឲ្យជាការព្រិចភ្នែកញឹកញាប់នេះកើតឡើងដែរ។
១) ជំងឺធ្ងន់ធ្ងរ
តាមការឲ្យដឹងពីអ្នកជំនាញនៅក្រៅស្រុក និយាយថា អ្នកជំងឺខ្លះព្រិចភ្នែកញឹកញាប់ ស្រក់ទឹកភ្នែក សុខៗកន្រ្តាក់ បន្ទាប់ពីទៅជួបគ្រូពេទ្យ ពេទ្យក៏រកឃើញថា មានដុះនៅដុំសាច់ក្នុងខួរក្បាល ដែលធ្វើឲ្យបង្ហាប់សរសៃប្រសាទលើបរិវេណមុខ ពេលខ្លះនាំឲ្យព្រិចភ្នែក ខ្លះនាំឲ្យវៀចមាត់ក៏មាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក