Ronaldo ទទូច​ទៅ​ថ្នាក់​លើ​ក្លឹប ឲ្យ​យក​អ្នកចាត់ការ​ថ្មី​ម្នាក់​នេះ មក​ជំនួស​តំណែង Ole

បន្ទាប់​ពី​បរាជ័យ​ ក្រោម​ថ្វី​ជើង​របស់ Aston Villa និង Leicester City ហើយ​លេង​បាន​ត្រឹម​ស្មើ Everton នៅ ៣ ប្រកួត​ចុង​ក្រោយ ក៏​នាំ​ឲ្យ​កៅអី​របស់​លោក Ole Gunnar Solskjaer ហាក់​រង​ភាព​ក្តៅ​គគុក​ខ្លាំង ជា​ពិសេស​មតិ​ពី​អ្នក​គាំទ្រ​ដែល​ទាមទារ​ចង់​ឲ្យ​ក្លឹប​ដក​លោក​ចេញ​ពី​តំណែង។

GettyImages 1235934043

យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី El Chiringuito ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា សូម្បី​តែ​តារា​ឆ្នើម Cristiano Ronaldo ក៏​ចង់​ឲ្យ Ole ចាកចេញ​ពី​កៅអី​អ្នកចាត់ការ​ដូច​គ្នា ហើយ​ចង់​បាន​អតីត​គ្រូ​ចាស់​របស់​ខ្លួន កាល​ដឹកនាំ​នៅ​ក្លឹប Real Madrid នោះ​គឺ Zinedine Zidane ឲ្យ​មក​ដឹកនាំ​ជំនួស​វិញ។

Comp 1633275630

សម្រាប់​គ្រូ​សញ្ជាតិ​បារាំង លោក​បាន​ទំនេរ​ជើង​ចាប់​តាំង​ពី​ប្រកាស​ដើរ​ចេញ​ពី​តំណែង​នៅ​ស្តេច​ស ហើយ​មាន​មតិ​ខ្លះ​យល់​ឃើញ​ថា Zidane ចាំ​ចាប់​តំណែង​ជា​​គ្រូ​បង្គោល​នៅ​ជម្រើស​ជាតិ​ បន្ទាប់​ពី​លោក Didier Deschamps។ យ៉ាង​ណា​តាម​ស្ថានភាព​បច្ចុប្បន្ន បើ United បើក​ផ្លូវ នោះ​ថា​មិន​ត្រូវ​ Zidane នឹង​ព្រម​មក​ក៏​ថា​បាន។

Zinedine Zidane Real Madrid F365 6

គួរ​រំឭក​ថា ការ​លេង​របស់​កីឡាករ​ព័រទុយហ្គាល់​ជាមួយ United ​ឯ​ណោះ​វិញ រាប់​ថា​ធ្វើ​បាន​ល្អ​គួរ​សម ដោយ ៧ ប្រកួត​រក​បាន ៥ គ្រាប់​ឲ្យ​បិសាច។ នៅ​រាត្រី​នេះ Ronaldo មាន​ភារកិច្ច​ត្រូវ​ជួយ​ក្រុម​លេង​ UCL តតាំង Atalanta ជា​ប្រកួត​វគ្គ​ចែក​ពូល ជុំ​ទី ៣៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក