បើ​បាន​មក​ដឹកនាំ United គ្រូ​ធំ Conte ចុច​ឈ្មោះ​ម្នាក់​នេះ​ហើយ​ស្រេច ចង់​នាំ​ចូល​ដំបូង​គេ

លោក Antonio Conte និង Zinedine Zidane នា​រយៈ​ពេល​ចុង​ក្រោយ លោក​បាន​ស្ថិត​ក្នុង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​តំណែង​អ្នកចាត់ការ​ក្លឹប Man Utd បន្ទាប់​ពី​លោក Ole Gunnar Solskjaer ដឹកនាំ​មិន​បាន​ល្អ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។

Untitled Design 65

ដ្បិត​បើ​ស្ថានភាព​មិន​ទាន់​ជា​អាក្រក់​ខ្លាំង ហើយ​តំណែង​របស់​លោក Ole នៅ​មាន​សុវត្ថិភាព តែ​យ៉ាង​ណា Conte ក៏​នៅ​តែ​មាន​ភាគរយ​អាច​ចូល​កាន់​តំណែង​នេះ នៅ​ពេល​ខាង​មុខ​ណា​មួយ ស៊ីសង​លើ​ទម្រង់​លេង​ទៅ​ពេល​ខាង​មុខ​របស់​ក្រុម​បិសាច។

បើ​តាម​សារព័ត៌មាន Fichajes បាន​ចុះ​ផ្សាយ​ថា Conte ក៏​សម្លឹង​ឃើញ​គោលដៅ​ដែល​ត្រូវ​យក​មក​ពង្រឹង​ក្រុម​រួច​ជា​ស្រេច​ហើយ​ដែរ​ នោះ​​គឺ​លោក​បម្រុង​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​ដំបូង​មក​ Old Trafford ដែល​ជា​អតីត​កូន​ក្រុម​នៅ Inter Milan គឺ​កីឡាករ Nicolo Barella។

Antonio Conte Manchester United Gfx_kxdyiqdw6kq21i6dkyd27aydi (1)

Nicolo Barella Inter E1622651757601

កីឡាករ​សញ្ជាតិ​អ៊ីតាលី ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ Conte កាល​នៅ​ក្លឹប Inter ហើយ​ជា​ចំណែក​សំខាន់​ជួយ​ក្រុម​លើក​ពាន Serie A ខណៈ​ដែល​រដូវ​កាល​នេះ ក៏​នៅ​តែ​ល្អ ១០ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៦ លើក ជាប់​ឈ្មោះ​ជា​ខ្សែ​បម្រើ​ដែល​ក្លឹប​ខ្វះ​ពុំ​បាន។

Barella 1 E1580334421458

គួរ​រំឭក​ថា បុរស​វ័យ ២៤ ឆ្នាំ ជាប់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី San Siro ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ កន្លង​មក​ក៏​មាន​ចចាមអារ៉ាម​ថា​ក្លឹប​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ​ផង​ដែរ ខណៈ​ក្លឹប​នៅ​អង់គ្លេស Liverpool ក៏​ធ្លាប់​ចាប់​អារម្មណ៍​ព្យាយាម​ចង់​យក​គេ​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក