Cristiano Ronaldo បានរងមតិរិះគន់ពីអ្នកគាំទ្រ និងអ្នកវិភាគមួយចំនួន ដែលនិយាយថា កាលប្រកួតទល់ Leicester City លោកមើលទៅដូចជាធ្លាក់ល្បឿន លេងអត់រត់ ដូចកាលលេងឲ្យជម្រើសជាតិព័រទុយហ្គាល់កន្លងទៅទាល់តែសោះ។
យ៉ាងណាថ្ងៃនេះ លោក Ole Gunnar Solskjaer ជាអ្នកចាត់ការក្លឹប Man Utd បានចេញមកបកស្រាយហើយ ដោយនិយាយការពារកូនក្រុម មុនឈានដល់ការប្រកួតបន្ទាប់ ត្រូវជួប Atalanta នៅ UCL ជុំទី៣ វគ្គចែកពូល។
ពេលសួរនាំអំពីបញ្ហាដែល Ronaldo លេងនៅថ្ងៃប៉ះ Leicester លោក Solskjaer ឆ្លើយតបថា៖ "យើងមានកីឡាករ ១១ រូបលើទីលាន យើងមានទំនួលខុសត្រូវនិងតួនាទីខុសគ្នា ហើយយើងរៀបចំមកបែបនេះ ដោយគិតថាអាចឈ្នះការប្រកួតបាន តែដល់ពេលមិនបានឈ្នះ Leicester អ៊ីចឹងមានតែរងពាក្យរិះ.គន់ជាធម្មតាហើយ"។
លោកសង្កត់ធ្ងន់៖ "Cristiano គេជាកីឡាករកំពូល យើងដឹងនូវអ្វីដែលគេអាចធ្វើបាន គេធ្វើគ្រប់យ៉ាងហើយដើម្បីជួយក្រុម"។ បញ្ជាក់ថា ប្រកួតបន្តបន្ទាប់របស់ United សុទ្ធតែត្រូវប៉ះគីឡូធ្ងន់ មានដូចជាការជួប Atalanta នៅ UCL និងការលេងទល់ Liverpool, Tottenham និង Man City នៅ PL ជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក