មិន​មែន​អាម៉ាស់​នឹង​បរាជ័យ​ទេ តែ Simeone ថា​ហេតុផល​នេះ ទើប​មិន​ព្រម​ចាប់​ដៃ Klopp

ក្រុម Atletico Madrid មិន​អាច​យក​បាន ៣ ពិន្ទុ​នោះ​ទេ នៅ​ការ​ប្រកួត​ទល់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ក្រោយ​ពី​បរាជ័យ​ក្រោម​លទ្ធផល ២-៣ នៅ​ឯ​ការ​ប្រកួត​ជុំ​ទី ៣ វគ្គ​ចែក​ពូល UCL។ យ៉ាង​ណា​អ្វី​ដែល​គេ​ចាប់​អារម្មណ៍ ក្រោយ​ចប់​ការ​ប្រកួត គេ​ឃើញ​អ្នកចាត់ការ​ក្រុម​ម្ចាស់ផ្ទះ​លោក Diego Simeone បាន​ប្រញាប់​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ក្រោម​ដី ហើយ​មិន​បាន​ចាប់​ដៃ​ជាមួយ​នរណា​នោះ​ទេ​ សូម្បី​តែ​លោក Jurgen Klopp។

GettyImages 1347552444

GettyImages 1235988215

ក្រោយ​ចប់​ការ​ប្រកួត ពេល​ឃើញ​សកម្មភាព​នេះ Simeone បាន​រង​មតិ​រិះគន់​ពី​អ្នក​គាំទ្រ ក៏​ដូច​ជា​កីឡាករ​ជើង​ចាស់​ថ្មី​មួយ​ចំនួន ថា​បង្ហាញ​ការ​មិន​គោរព និង​ខ្លះ​ទៅ​ថា គ្រូ​អាហ្សង់ទីន​អាម៉ាស់​នឹង​បរាជ័យ​ដែល​ខ្លួន​ទទួល​រង ទើប​មិន​ព្រម​ចាប់​ដៃ Klopp បែប​នេះ។

យ៉ាង​ណា Simeone បាន​និយាយ​បែប​នេះ៖ "ខ្ញុំ​ជា​ធម្មតា​ហើយ មិន​ដែល​រាក់ទាក់​ចាប់​ដៃ​អ្នកចាត់ការ​ណា​ទេ ក្រោយ​ចប់​ការ​ប្រកួត ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​សកម្មភាព​បែប​ហ្នឹង ដោយ​មិនមែន​ថា​ មក​ពី​ក្រុម​យើង​ចាញ់ ឬ​ក្រុម​យើង​ឈ្នះ​ទេ គឺ​ខ្ញុំ​គិត​របៀប​ផ្សេង ខ្ញុំ​មិន​ដែល​ចាប់​ដៃ​នរណា​នោះ​ឡើយ"។

PRI_205779173

លោក​បន្ត៖ "តែ​យ៉ាង​ណា សម្រាប់ Klopp ពី​ពេល​នេះ​ទៅ បើ​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​នឹង​រាក់ទាក់​ ហើយ​ចាប់​ដៃ​គាត់ នោះ​គឺ​មិន​ជា​បញ្ហា​អី​ទេ នៅ​ពេល​ក្រោយៗ​ទៀត"។ គួរ​បញ្ជាក់​ថា Atletico Madrid ក្រោយ​ចប់​ជុំ​ទី​ ៣ ពួក​គេ​ឈរ​លេខ​ ២ មាន ៤ ពិន្ទុ​ស្មើ Porto ខណៈ​ហង្ស​មាន ៩ ពិន្ទុ​ពេញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក