Cassano៖ “Ronlado មិន​ជាប់​សូម្បី​តែ Top 5 ហើយ​ចាញ់​កីឡាករ​កំពូល ៥ រូប​នេះ​ទេ”

អតីត​កីឡាករ​អ៊ីតាលី​លោក Antonio Cassano បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់ Cristiano Ronaldo ដោយ​និយាយ​ចំៗ​ថា កីឡាករ​ព័រទុយហ្គាល់ ពុំ​បាន​ជាប់​ឈ្មោះ​សូម្បី​តែ​នៅ​ Top 5 នាម​កីឡាករ​ល្អ​បំផុត​ទាំង ៥ ក្នុង​លោក។

5db72724fd

Ronaldo កន្លង​ទៅ ទើប​តែ​ក្លាយ​ឈ្មោះ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ ហើយ​លោក​ក៏​ឈរ​ឈ្មោះ​ក្នុង​នាម​ជា​កីឡាករ​កាន់​ពាន UEFA Champions League ច្រើន​ជាង​គេ​បង្អស់​ផង​ដែរ តែ​យ៉ាង​ណា Cassano បែរ​ជា​យល់​ឃើញ​ផ្សេង។

និយាយ​លើ​ Twitch លោក Cassano ​លេង​សើច​បែប​នេះ​ថា៖ "ហ្នឹង​ហើយ Ronaldo ល្អ​បំផុត​គ្រប់​ពេលវេលា គឺ​បន្ទាប់​ពី Napoleon Bonaparte [អតីត​មេ​ដឹកនាំ​យោធា​បារាំង] ដោយ​តាម​ពិត​ទៅ គេ​មិន​បាន​ទាំង​ជាប់​ឈ្មោះ​ក្នុង​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា​ទាំង ៥ ផង"។

NmTuaBya

49367987 0 Image A 12_1634652704681

លោក​សង្កត់​ធ្ងន់៖ "គឺ​ជា Lionel Messi, Pele, Diego Maradona, Johan Cruyff និង Ronaldo Nazario ​ឯ​ណោះ​ទេ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់​ជាង​ Ronaldo"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក