Ronaldo ត្រូវ​ចាំ​ដល់​អាយុ​ប៉ុន្មាន ទើប​អាច​ក្លាយ​ជា​ម្ចាស់​គ្រាប់​បាល់​វ័យ​ចំណាស់​បំផុត​នៅ PL?

Cristiano Ronaldo សព្វថ្ងៃ​មាន​អាយុ ៣៦ ឆ្នាំ ហើយ​បើ​ទោះ​បី​លោក​អាច​រក​បាន​គ្រាប់​បាល់​នៅ​ឆ្នាំ​នេះ ឬ​ក៏​ឆ្នាំ​ក្រោយ ក៏​មិន​ទាន់​អាច​ក្លាយ​ជា​ម្ចាស់​គ្រាប់​បាល់​វ័យ​ចំណាស់​ដាច់​គេ​នៅ Premier League នោះ​ដែរ។

បើ​តាម​របាយការណ៍​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ម្ចាស់​គ្រាប់​បាល់​ទាំង ៥ ដែល​មាន​វ័យ​ចំណាស់​ដាច់​គេ​នៅ Premier League៖

៥) Graham Alexander ស្ថិត​នៅ​វ័យ ៣៨ ឆ្នាំ និង ១៨០ ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០១០

5

៤) Stuart Pierce ស្ថិត​នៅ​វ័យ​ ៣៨ ឆ្នាំ និង ២១១ ​ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០០០

4

៣) Ryan Giggs ស្ថិត​នៅ​វ័យ ៣៩ ឆ្នាំ និង ៨៥ ​ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០១៣

3

២) Dean Windass ស្ថិត​នៅ​វ័យ ៣៩ ឆ្នាំ និង ២៣១ ​ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០០៨

2

១) Teddy Sheringham ស្ថិត​នៅ​វ័យ ៤០ ឆ្នាំ និង ២៦៤ ​ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០០៦

1

ជា​លទ្ធផល​មាន​ន័យ​ថា Ronaldo ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់ ៤ ឆ្នាំ​ទៀត ពោល​គឺ​ដល់​លោក​មាន​អាយុ ៤០ ឆ្នាំ ដែល​និយាយ​ឲ្យ​ងាយ​យល់​ទៅ គឺ​នៅ​កំឡុង​ចុង​ឆ្នាំ ២០២៥ ប្រសិន​លោក​អាច​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប​ណា​មួយ​ នៅ Premier League ហើយ​អាច​រក​បាន​គ្រាប់​បាល់ នោះ​ទើប​លោក​អាច​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ថ្មី នាំ​មុខ​លោក Teddy Sheringham បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក