បង្គាគឺជាអាហារដែលមានជីវជាតិច្រើនសំបូរជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន A វីតាមីន B1 វីតាមីន B2 ។ អាហារប្រភេទនេះអាចត្រូវបានកែច្នៃទៅជាអាហារផ្សេងៗគ្នាជាច្រើនជារៀងរាល់ថ្ងៃនេះ។ ទោះយ៉ាងណាក៏ដោយ ពេលទៅផ្សារស្ត្រីមេផ្ទះត្រូវចៀសវាងជាភ្លាម ចំពោះបង្គាដែលមានលក្ខណៈដូចខាងក្រោមនេះ ព្រោះមានគុណភាពអន់ហើយអាចមានជាតិគីមីពុលដែលមិនល្អសម្រាប់សុខភាព។
បង្គាដែលមានរូបរាងបែកសាច់ចេញពីគ្នា
នៅពេលទិញបង្គាអ្នកត្រូវសង្កេតមើលដោយប្រយ័ត្នប្រយែងថា ក្បាលបង្គានៅតែជាប់នឹងរាងកាយបង្គារឺអត់។ បង្គាដែលមានសុខភាពល្អក្បាលនឹងនៅជាប់ខ្លួន។ ផ្ទុយទៅវិញនៅពេលដែលក្បាលរបកចេញវាមានន័យថា បង្គាងាប់យូរហើយ។
សំបកបង្គាមានជាតិស្អិតៗ
បង្គាស្រស់នឹងមានសំបកភ្លឺចែងចាំង ស្អាតរលោង។ ប្រសិនបើបង្គាត្រូវទុកចោលយូរសភាពខាងក្រៅនឹងមានជាតិខ្លាញ់ពិបាកលាងសម្អាតណាស់។ លើសពីនេះបង្គាដែលខូចនឹងត្រូវបត់ខ្លួនចូលទៅក្នុងរាងមូល មិនអាចត្រង់ដូចបង្គាស្រស់ធម្មតាទេ។
កន្ទុយរបស់បង្គាត្រូវបានលាតសន្ធឹងរាងកាយរបស់បង្គាត្រូវបានពង្រីក
ដើម្បីរក្សាអាហារសមុទ្រស្រស់ទុកឱ្យបានយូរមានទំងន់ច្រើន លក់បានផលចំណេញ អ្នកលក់ជាច្រើនតែងប្រើសារធាតុអភិរក្សនិងបូមសារធាតុមិនស្អាតចេញពីរាងកាយបង្គា។ នៅពេលបូមយកសារធាតុមិនស្អាតចេញ កន្ទុយរបស់បង្គាច្រើនតែលាតចេញមានទំហំធំហើយភ្លឺចាំង។
ជើងបង្គាបាក់បែកពីគ្នា
បង្គាស្រស់ជើងនឹងត្រូវបានភ្ជាប់ទៅនឹងរាងកាយ។ ប្រសិនបើជើងបង្គារបាក់ចេញប្រែទៅជាខ្មៅ អ្នកមិនគួរទិញយកមកបរិភោគនោះទេ ព្រោះវាជាសញ្ញាបញ្ជាក់ថា បង្គាងាប់យូរហើយបាក់តេរីបង្កកំណើតនិងបង្កឱ្យបង្គាខូច។
ប្រភព៖ បរទេស