រឿងសំខាន់ ៣ ដែលគូស្វាមីភរិយាឈានចូលវ័យកណ្ដាលត្រូវគិតព្រោះមានប្រយោជន៍ជាងរឿងស្នេហាខ្លាំងណាស់

ខាងក្រោមនេះ ជាចំណុចសំខាន់ដែលគូស្វាមីភរិយាជាច្រើន នៅពេលដែលឈានចូលដល់វ័យកណ្ដាល ត្រូវតែគិតថា រឿងបីនេះពិតជាសំខាន់ជាងស្នេហាទៅទៀត៖

សុខភាព

ការដែលមានសុខភាពពិតជាមានសារៈសំខាន់​ជាងអ្វីៗទាំងអស់។ សុខភាពគឺជារឿងសំខាន់ណាស់នៅក្នុងជីវិតនេះ។ មានតែរាងកាយដែលមានសុខភាពល្អទេ ទើបជីវិតមួយនេះអាចរីករាយបាន។ បើអ្នកឈឺហើយនឿយហត់ពេញមួយថ្ងៃ នោះជីវិតអ្នកនឹងគ្មានប្រយោជន៍ឡើយ ទោះបីវាមានតម្លៃល្អប៉ុណ្ណាក៏ដោយ។

មនុស្សជាច្រើននៅក្នុងយុវវ័យរបស់ពួកគេពឹងផ្អែកធ្វើធ្វីតាមសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពនោះទេ ដូចជា ធ្វើការលើសម៉ោង, គេងយឺត, ផឹកស្រា ជាលទ្ធផលនៅអាយុ ៤០, ៥០ ឆ្នាំ អ្នកនឹងទទួលបានរាងកាយដែលមិនគាប់ប្រសើរ។ មិនតែប៉ុណ្ណោះ បានធ្វើឱ្យគ្រួសារទាំងមូលស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងទៀតផង។

សន្សំនឹងចំណាយ

នៅក្នុងផ្ទះដែលមានជីវភាពក្រីក្រនិងជីវិតលំបាក វាពិតជាពិបាកក្នុងការធានាឱ្យអាពាហ៍ពិពាហ៍មានស្ថិរភាពតាមពេលវេលា។ យើងតាមសម្ដីមនុស្សចាស់តែងតែបង្រៀនថា បើប្ដីនិងប្រពន្ធក្រនោះអ្វីៗគឺពិបាកជាដរាប។ ដូច្នេះ អ្នកត្រូវតែសន្សំប្រាក់ដើម្បីអ្នកអាចចាយវាយនៅពេលអ្នកត្រូវការ។

គូស្វាមីភរិយាជាច្រើននៅពេលចាប់ផ្តើមសាងគ្រួសារជាមួយគ្នាតែងតែបង្ហាញភាពឆោតល្ងង់ដោយគិតថា ដរាបណាពួកគេស្រឡាញ់គ្នាលុយមិនសំខាន់ទេ។ ប៉ុន្តែនៅថ្ងៃណាមួយពេលដែលធ្លាក់ចូលក្នុងភាពក្រីក្រ នឹងយល់ភ្លាមថា អាពាហ៍ពិពាហ៍វេទនាណាស់ប្រសិនបើគ្មានលុយ។

ការអត់ធ្មត់

ពេលស្ថិតក្នុងវ័យកណ្តាលស្នេហាលែងមានតណ្ហាទៀតហើយ។ ស្នេហាប្រាកដជារសាយទៅតាមពេលវេលា។ ប៉ុន្តែ បើគូស្នេហ៍ណាដែលមានសុភមង្គលពិតប្រាកដ នោះអាចដើរកាន់ដៃគ្នារហូតដល់ទីបញ្ចប់ផ្លូវចាស់ទៅជាមួយគ្នាពេញមួយជីវិត។

ប្រភព៖ បរទេស