ជារឿងធម្មតាដែលមនុស្សជាច្រើនតែងតែមានទម្លាប់ញ៉ាំនំប៉័ងសម្រាប់អាហារពេលព្រឹកឬសូម្បីតែអាហារថ្ងៃត្រង់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការទទួលទាននំបុ័ងច្រើនពេកក៏អាចនាំឱ្យមានផលប៉ះពាល់ដល់សុខភាពដែលនឹកស្មានមិនដល់ផងដែរ។ ខាងក្រោមនេះ ជាហានិភ័យ ៥ យ៉ាងដែលទទួលបានពីការញាំនំបុ័ង៖
មានហានិភ័យនៃការកើនឡើងកូលេស្តេរ៉ុលនៅក្នុងឈាម
យោងតាមការស្រាវជ្រាវអាហារូបត្ថម្ភបង្ហាញថា ម្សៅនំប៉័ងអាចបង្កើនកូលេស្តេរ៉ុលអាក្រក់មួយប្រភេទដែលទាក់ទងទៅនឹងជំងឺបេះដូង។ មនុស្សជាច្រើនតែងតែគិតថា កូលេស្តេរ៉ុលត្រូវបានផលិតដោយខ្លាញ់ ប៉ុន្តែពិរុទ្ធជនក៏អាចបណ្ដាលមកពីស្រូវសាលី ដូច្នេះទើបនំប៉័ងហាក់ដូចជាគ្មានគ្រោះថ្នាក់ដែលយើងប្រើរាល់ថ្ងៃនេះ។
ការឡើងទម្ងន់ដែលមិនអាចគ្រប់គ្រងបាន
យោងតាមលោក Boldsky បានរៀបរាប់ថា នំប៉័ងត្រូវបានផលិតចេញពីម្សៅគ្រាប់ធញ្ញជាតិដែលរាងកាយអាចរំលាយបានលឿនហើយបំលែងទៅជាគ្លុយកូសក្នុងឈាមដែលជួយជំរុញការផលិតអរម៉ូនអាំងស៊ុយលីនខ្លាញ់។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័សវាក៏អាចធ្វើឲ្យរាងកាយធ្លាក់ចូលទៅក្នុងស្ថានភាពអត់ឃ្លាន។ ប្រសិនបើអ្នកបន្តបំពេញក្រពះរបស់អ្នកជាមួយនំបុ័ង វដ្តនេះនឹងបន្តនាំឱ្យអ្នកធាត់និងឡើងទម្ងន់ដែលមិនអាចគ្រប់គ្រងបាន។
បណ្តាលឱ្យអស់កម្លាំង
នំប៉័ងខ្លះមានប្រូតេអ៊ីនដែលបានកែប្រែហ្សែនបណ្តាលឱ្យមានរោគសញ្ញានៃការអស់កម្លាំងនិងលើសទម្ងន់។ អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភនិយាយថា ការប្រើប្រាស់នំបុ័ងជាប្រចាំនាំឱ្យខ្វះជាតិសរសៃនៅក្នុងរាងកាយដែលប៉ះពាល់ដល់ដំណើរការធម្មតារបស់ខួរក្បាល។
បង្កើនហានិភ័យនៃជំងឺតម្រងនោម
នំប៉័ងតែងតែមានបរិមាណអំបិលជាក់លាក់ ជាពិសេសប្រភេទនំប៉័ងខ្លះ ដូចជា ហាំប៊ឺហ្គឺ ភីហ្សា ឬនំសាំងវិច ប្រសិនបើអ្នកញាំរបស់ទាំងនេះ មានន័យថាអ្នកកំពុងអនុញាតឲ្យខ្លួនផ្ទុកអំបិលច្រើនហួសប្រមាណ។
រារាំងការស្រូបយកសារធាតុចិញ្ចឹម
នំប៉័ងមិនត្រឹមតែមានសារធាតុចិញ្ចឹមទាបប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការស្រូបយកសារធាតុពីអាហារផ្សេងៗទៀតផង។ អាស៊ីត phytic ដែលមាននៅក្នុងស្រូវសាលីនឹងរារាំងសារធាតុរ៉ែដូចជាជាតិដែក ស័ង្កសី កាល់ស្យូម ពីការស្រូបយកដោយរាងកាយព្រោះនៅពេលអាស៊ីត phytic មានប្រតិកម្មជាមួយពួកវា នឹងបង្កើតប្រតិកម្មគីមីដែលមិនបានបង្កើតសារធាតុចិញ្ចឹម។ ទន្ទឹមនឹងនេះដែរ ជាតិ gluten បានបំផ្លាញស្រទាប់ពោះវៀនដែលធ្វើឱ្យការស្រូបយកសារធាតុចិញ្ចឹមលែងមានប្រសិទ្ធភាពផងដែរ៕
ប្រភព៖ បរទេស