នំប៉័ងគឺជាអាហារដែលមានរសជាតិអាចទទួលយកបាន ងាយស្រួលរកទិញ ចំណាយតិច នាំឲ្យគ្នាយើងខ្លះ ប្រើវាជារបបអាហារប្រចាំថ្ងៃក៏មាន។ តែយ៉ាងណាការទទួលទានវាច្រើនពេក អាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ហើយជាផលប៉ះពាល់ដែលអ្នកនឹកស្មានមិនដល់៖
៥) ហានិភ័យនៃការកើនឡើងកូលេស្តេរ៉ុលក្នុងឈាម
យោងតាមការស្រាវជ្រាវបង្ហាញថា ម្សៅនំប៉័ង អាចបង្កើនកូលេស្តេរ៉ុលអាក្រក់មួយប្រភេទ ដែលទាក់ទងនឹងជំងឺបេះដូង។ វាអាចកើនឡើងដល់ទៅ ៦០ ភាគរយក្នុងរយៈពេល ១២ សប្តាហ៍។
៤) បណ្តាលឲ្យធាត់ លើសទម្ងន់
យោងតាម Boldsky ចុះផ្សាយថា នំប៉័ងត្រូវបានផលិតដោយម្សៅគ្រាប់ធញ្ញជាតិដែលរាងកាយរលាយនិងបម្លែងទៅជាគ្លុយកូស ដែលជំរុញដល់ការផលិតអ័រម៉ូនអាំងស៊ុយលីនយ៉ាងឆាប់រហ័ស។
នេះបើយើងបន្តទទួលទាននំប៉័ងជាប្រចាំ វដ្ដនៃការទទួលទាននេះ នឹងធ្វើឲ្យយើងលើសទម្ងន់ ឡើងជាតិស្ករក្នុងឈាមដោយមិនដឹងខ្លួន។
៣) អាចបណ្តាលឲ្យអស់កម្លាំង
នំប៉័ងត្រូវបានគេស្រាវជ្រាវរកឃើញថា វាមានកង្វះជាតិសរសៃ ដែលជាធម្មតាការទទួលទានអាហារគ្មានជាតិសរសៃច្រើន វានាំឲ្យរាងកាយឆាប់អស់កម្លាំងនិងឆាប់ឈឺក្បាល។
២) បង្កើនហានិភ័យនៃជំងឺតម្រងនោម
នំប៉័ងតែងតែមានអំបិលនៅក្នុងនោះ គ្រាន់មិនដឹងបរិមាណជាក់លាក់របស់វា ដូច្នេះការទទួលទានវាជាប្រចាំ វាក៏បន្ទុកទៅលើរាងកាយ ជាពិសេសគឺតម្រងនោមផងដែរ ក្នុងការរំលាយជាតិអំបិលមិនបានទាន់ពេល។
១) រារាំងការស្រូបយកសារធាតុចិញ្ចឹម
វាមិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមទាបឲ្យយើងប៉ុណ្ណោះទេ តែថែមទាំងរារាំងមិនឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អថែមទៀត។ ពីព្រោះពេលអាស៊ីដ Phytic ដែលមាននៅក្នុងស្រូវសាលី ប្រតិកម្ម មិនអាចឲ្យរាងកាយស្រូបយកប្រូតេអ៊ីន ឬសារធាតុរ៉ែចាំបាច់ផ្សេងៗបានល្អឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក