លោក Jamie Carragher បានដកឈ្មោះ Cristiano Ronaldo នៅក្នុងប្រព័ន្ធកីឡាករល្អបំផុតទាំង ១១ រូប តាមរយៈការផ្គុំបញ្ចូលគ្នានូវកីឡាករក្លឹបហង្សក្រហម Liverpool និងបិសាចក្រហម Man Utd។ បញ្ជាក់ថា ក្លឹបទាំងពីរ នឹងត្រូវតតាំងគ្នា ក្នុងក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យចុងសប្តាហ៍ខាងមុខ។
នៅឈុត ១១ រូបដែល Carragher ជ្រើសរើសមានដូចជា៖
អ្នកចាំទី: Alisson
ខ្សែការពារ: Arnold, Matip, Van Dijk, Robertson
ខ្សែបម្រើ: Henderson, Fabinho, Bruno Fernandes
ខ្សែប្រយុទ្ធ: Salah, Mane និង Ronaldo
ដូចយើងបានឃើញ Carragher បានជ្រើសយក Mason Greenwood ជំនួសការប្រើប្រាស់ Cristiano Ronaldo។ តាមការលើកឡើងនៅប៉ុស្តិ៍ Sky Sports អតីតកីឡាករហង្សខាងលើនិយាយថា៖ "ខ្ញុំជាអ្នកគាំទ្រដ៏ធំមួយរបស់ Greenwood ហើយបើទោះបី Ronaldo គេធ្លាប់ជាវីរបុរសដែលយើងបានដឹងថាគេធ្វើអ្វីខ្លះកន្លង តែយើងនិយាយពេលនេះ បច្ចុប្បន្ននេះ គឺខ្ញុំសូមដាក់ Greenwood ហើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក