មុនឈានដល់ការប្រកួតរវាងក្លឹប Shakhtar Donetsk និង Real Madrid សម្រាប់អ្នកចាត់ការលោក Carlo Ancelotti បានបង្ហាញការយល់ឃើញថា ស្ថានភាពរបស់ខ្សែប្រយុទ្ធបែលហ្សិកសព្វថ្ងៃ គឺរាប់បានថា នឿយចិត្តជាងកីឡាករណាទាំងអស់នៅក្នុងក្រុម។
នោះគឺនិយាយពីស្ថានភាពរបស់ Eden Hazard ដែលគេទើបតែជួបបញ្ហារបួសជាថ្មីទៀតហើយ ដោយនាំឲ្យគេខកខានការចូលរួមប្រកួត រាប់ទាំងនៅ UCL ពាក់កណ្តាលសប្ដាហ៍នេះផងដែរ។
Ancelotti និយាយមុនបើកការប្រកួតរាត្រីនេះថា៖ "Hazard ពិតជាហត់នឿយខ្លាំងការដែលជួបបញ្ហាទាំងនេះ ដោយសម្រាប់គេមិនមែនរបួសអីទេ តែមកពីគេលើសទម្ងន់រាងកាយ ហើយជឿថាគ្មាននរណាហត់នឿយជាង Hazard ពេលនេះទេ តែយ៉ាងណាខ្ញុំសង្ឃឹមថា គេនឹងអាចចូលលេងវិញបាននៅប្រកួតទល់ Barcelona ឬ Osasuna"។
គួរបញ្ជាក់ថា កីឡាករវ័យ ៣០ ឆ្នាំ ក្រោយការផ្ទេរមក Real Madrid ២ ឆ្នាំមកនេះ គេទើបតែបង្ហាញខ្លួន ៥១ ប្រកួត រកបាន ៥ គ្រាប់និង Assist ៩ លើកប៉ុណ្ណោះ។ តាមថាក្លឹបផ្តល់ឱកាសឲ្យគេច្រើនដែរ តែគេហាក់ធ្វើមិនបានល្អ ជាពិសេសគឺរឿងឡើងទម្ងន់ហ្នឹងតែម្តង ទើបជាដើមចមនាំឲ្យកើតមានរបួសជារឿយៗលើទីលាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក