អតីត​គ្រូ​សំណព្វ​របស់ Ronaldo បើក​ចំហ​ចិត្ត​ក្នុង​ការ​មក​ដឹកនាំ Man Utd បន្ត​ពី​លោក Ole

ស្ថានភាព​របស់​លោក Ole Gunnar Solskjaer ជាមួយ​ក្លឹប Man Utd ដ្បិត​បើ​ពេល​នេះ​មើល​ទៅ​មាន​សុវត្ថិភាព តែ​ពេល​ទៅ​មុខ​ប៉ុន្មាន​ខែ​បន្ទាប់​គឺ​មិន​ច្បាស់​នោះ​ទេ ជា​ពិសេស​ប្រសិន​ណា​ទម្រង់​លេង​នៅ​បន្ត​ធ្លាក់​ចុះ នោះ​ថា​មិន​ត្រូវ​ ក្លឹប​អាច​នឹង​បញ្ចប់​កុងត្រា​មុន​កាល​កំណត់ ដក​តំណែង​លោក​ចោល​ក៏​ថា​បាន។

16324084003534

យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​និយាយ​ថា ​ទាំង អ្នកចាត់ការ​ទំនេរ​ជើង Zinedine Zidane ក៏​ដូច​ជា​លោក Antonio Conte គឺ​សុទ្ធ​តែ​កំពុង​បើក​ចិត្ត​ដូច​គ្នា ក្នុង​ការ​ទទួល​យក​តំណែង​នៅ​ក្លឹប Man Utd ប្រសិន​ជា​ធ្លាក់​សំណើ​មក​ដល់​ដៃ​ខ្លួន។

Zizou 1200x733

ប្រភព​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ទាក់ទង​ណា​មួយ​កើត​ឡើង​ទេ រវាង​ភាគី​ក្លឹប​និង​អ្នកចាត់ការ Zidane ក៏​ដូច​ជា Conte តែ​លោក​ជឿ​ថា ​ប្រព័ន្ធ​លេង​ដែល United កំពុង​មាន​សព្វថ្ងៃ សម្រាប់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទាំង​ពីរ នឹង​មិន​អាច​ប្រកែក​បាន​ឡើយ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត​ទៅ​ពេល​ខាង​មុខ។

Man Utd Conte Zidane 1507287

គួរ​បញ្ជាក់​ថា Zidane គឺ​ជា​គ្រូ​សំណព្វ​ចិត្ត​របស់ Ronaldo ដែល​បាន​ដឹកនាំ​កីឡាករ​ព័រទុយហ្គាល់​កាល​នៅ​ក្លឹប Real Madrid។ ក្រោម​ការ​ដឹកនាំ​នៅ​ស្ថិតិ​ជា​រួម CR7 រក​បាន ១១២ គ្រាប់​និង Assist ៣០ លើក​នៅ​ការ​ចូលរួម​ប្រកួត ១១៤ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​បារាំង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក