Cascarino៖ “ធ្លាប់​តែ​ថា​ក្មេង​ជាង​វ័យ តែ​ប្រកួត​នេះ Ronaldo លេង​ដូច​អ្នក​អាយុ ៣៦ ឆ្នាំ​ពិតៗ”

អតីត​កីឡាករ​ក្លឹប​តោ​ខៀវ Chelsea លោក Toni Cascarino បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​ Cristiano Ronaldo ពិត​ជា​មើល​ទៅ​ហាក់​ធ្លាក់​ទម្រង់​លេង ធ្លាក់​ល្បឿន និង​មិន​មែន​ដូច​ជា​អ្វី​ដែល​ធ្លាប់​បង្ហាញ​កន្លង​មក​ទេ សម្រាប់​ប្រកួត​កាល​ប៉ះ​ក្លឹប Leicester City កន្លង​ទៅ។

D7438af8f6fe49ec8791cd2a8ab79a93500x500@2x

0_GettyImages 1347053144

CR7 ដែល​ទើប​តែ​ចប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ប៉ុន្មាន​ថ្ងៃ លោក​ក៏​ប្រញាប់​ហោះ​មក​ជួយ​ក្រុម​នៅ​អង់គ្លេស​វិញ ហើយ​ Man Utd រង​បរាជ័យ ២-៤ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់​ដី Leicester City។

Cristiano Ronaldo Sportdaylight

ប្រាប់​ប៉ុស្តិ៍ talkSPORT លោក Cascarino និយាយ៖ "Ronaldo ធ្លាប់​តែ​ជា​កីឡាករ​កំពូល​ម្នាក់ តែ​ប្រកួត​កាល​ពី​ចុង​សប្តាហ៍​គេ​ផ្តល់​ឲ្យ​ក្រុម​មិន​បាន​ល្អ​នោះ​ទេ មើល​ទៅ​ការ​លេង​របស់​គេ ៩០ នាទី​កាល​ពី​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ​ផ្សេង តែ​នេះ​ជា​លើក​ដំបូង​ហើយ ដែល​ខ្ញុំ​មើល​ទៅ​គេ ដូច​ជា​កីឡាករ​វ័យ​ចំណាស់ ៣៦ ឆ្នាំ​ពិតៗ"។

PRI_202939923

លោក​បន្ថែម​ថា៖ "ខ្ញុំ​មិន​ចេះ​តែ​និយាយ​បែប​នេះ​ញឹកញាប់​ទេ ដោយ​កន្លង​មក​យើង​ក៏​ធ្លាប់​និយាយ​ដែរ​ថា Solskjaer ​មិន​គួរ​មើល​រំលង​គាត់​ឡើយ​នៅ​ប្រកួត​ទល់ Everton ហើយ​ក្រោយ​មក​លោក Sir Alex ក៏​និយាយ​ថា គួរ​តែ​ប្រើប្រាស់ Ronaldo តែ​យ៉ាង​ណា​យើង​មក​មើល​ប្រកួត​សារ [ទល់ Leicester] គាត់​ដូច​ជា​ធ្លាក់​ល្បឿន​ហើយ គាត់​ដូច​ជា​កំពុង​លេង​ក្នុង​នាម​ជា​កីឡាករ​វ័យ ៣៦ ឆ្នាំ ដែល​អាច​ថា​មក​ពី​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​ហត់នឿយ​ផង តែ​សម្រាប់​ខ្ញុំ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​ឃើញ​សភាព​គាត់​បែប​ហ្នឹង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក