ទំនាក់ទំនងរវាងស្វាមីភរិយា Wanda Nara និង Mauro Icardi បានឈានមកដល់ផ្លូវបែក បន្ទាប់ពីភរិយាចាប់បានថាស្វាមីលួចមានស្រីនៅខាងក្រៅ ហើយកន្លងមកបានចោទប្រកាន់ចំៗទៅលើតារាម៉ូដែលស្រីអាហ្សង់ទីនឈ្មោះ China Suarez។
ដ្បិតបើ Suarez នាងបានប្រកាសថាពុំបានជាដើមចម ធ្វើឲ្យ Icardi/Nara បែកបាក់គ្នា តែស្រាប់តែពេលនេះ ក៏មានការទម្លាយនូវសារសម្ងាត់មួយ ជាការលួចទាក់ទងគ្នារវាងតារាម៉ូដែលស្រី Suarez និងកីឡាករអាហ្សង់ទីន Icardi មានទាំងលាយឡំពាក្យពេចន៍ក្តៅសាច់មួយចំនួនផងដែរ។
បើតាមរូបភាពនៃសារលួចទាក់ទងគ្នារវាងអ្នកទាំងពីរលើ Telegram ត្រូវបានគេទម្លាយពីសម្រង់សម្តីមួយឃ្លារបស់ China Suarez ដែលសរសេរទៅ Icardi បែបនេះថា៖ "ថ្ងៃណាមួយយើងនឹងចេញទៅខាងក្រៅជាមួយគ្នា ហើយរួមភេទ នៅកន្លែងដែលគ្មាននរណាស្គាល់អ្នក [Icardi] ហាហា"។
បើតាមសារព័ត៌មានក្រៅស្រុកចុះផ្សាយថា ដើមហេតុដែលនាំឲ្យមានការឆែកមើលសារគ្នាចុះឡើងនេះ ដំបូងឡើយ Icardi ជាស្វាមីផ្ទាល់ទេ ដែលសុំបើកមើលសារឯកជនរបស់ភរិយាខ្លួន ដោយមិនច្បាស់ថាមូលហេតុខ្លាចភរិយាភិតក្បត់ ឬបារម្ភរឿងអ្វីទេ តែក្រោយមកខាងភរិយាក៏ព្រមព្រៀង តែក្នុងលក្ខខណ្ឌបើកមើលសារឯកជនទាំងអស់របស់ស្វាមីខ្លួន គឺ Icardi វិញ ហើយក៏ឃើញសារលួចទាក់ទងជាមួយ China Suarez ជាហូរហែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក